អុីរ៉ង់សម្រេចសងសំណងដល់ជនរងគ្រោះ​ក្នុងករណីបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើរក្នុងម្នាក់ៗ​១៥០ពាន់ដុល្លារ

ចែករំលែក៖

រដ្ឋាភិបាលអុីរ៉ង់​បានសម្រេចសងសំណងដល់គ្រួសារជនរងគ្រោះស្លាប់ដោយការបាញ់ច្រឡំយន្តហោះដឹកអ្នកដំណើររបស់អ៊ុយក្រែន១៧៦នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់​១៥០ពាន់អឺរ៉ូ​។
ជើងហោះហើរលេខ​៧៥២ របស់ក្រុមហ៊ុនអាកាសចរណ៍អ៊ុយក្រែន ​ត្រូវកម្លាំងទាហានការពារអុីរ៉ង់​បាញ់ច្រឡំកាលពីថ្ងៃទី ៨ខែមករាឆ្នាំ​២០២០ ក្រោយពេលយន្តហោះនេះចាប់ផ្តើមហោះហើរបានប៉ុន្មាននាទីប៉ុណ្ណោះ​ ចេញពីអាកាសយានដ្ឋានអន្តរជាតិImam Khomeini ក្នុងទីក្រុងតេអេរ៉ង់​។ អ្នកដំណើរទាំង​១៧៦នាក់ស្លាប់ទាំងអស់។ មន្ត្រីអុីរ៉ង់​បានឲ្យដឹងថា ហេតុការណ៍ខាងលើគឺជាកំហុសរបស់មនុស្ស​។
រដ្ឋាភិបាលអុីរ៉ង់បានប្រកាសថា ប្រាក់សំណងខាងលើ​នឹងផ្តល់ជូនគ្រួសារជនរងគ្រោះ​មិនថាជាតិសាសន៍ណាឡើយ គឺស្របតាមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោកOleh Nikolenko បាននិយាយទៅកាន់សារព័ត៌មានរ៉យទ័រថា​ «រឿងនោះមិនអាចទទួលយកបានឡើយ​ ដោយពាក់ព័ន្ធអាយុជីវិតមនុស្សជាច្រើន​។ អ៊ុយក្រែនរង់ចាំអុីរ៉ង់​ផ្តល់របាយការណ៍ស្តីពីស្ថានភាពនៃការបាញ់យន្តហោះដឹកអ្នកដំណើរ»។
តាមរបាយការណ៍ ដែលបានប្រកាសកាលពីខែសីហាឆ្នាំ​២០២០ បញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរនិងអាកាសយានិក​នៅមានជីវិត ក្រោយត្រូវមីស៊ីលគ្រាប់ទីមួយ​។​ យន្តហោះក៏បានព្យាយាមចុះចតក៏ត្រូវគ្រាប់មីស៊ីលទីពីរ គឺបន្ទាប់ពីលើកទីមួយ​២៥វិនាទី​ ទើបបណ្តាលឲ្យធ្លាក់តែម្តង។
មន្ត្រីអុីរ៉ង់​បានឲ្យដឹងថា នោះជាការបង្កឡើងដោយមនុស្ស​។​ អុីរ៉ង់​បានបញ្ជាក់ថា ក្នុងពេលទាហានបាញ់ច្រឡំ គឺមិនអាចទំនាក់ទំនងទៅកាន់ទីបញ្ជាការបាន ហើយកម្លាំងទាហានស្មានតែយន្តហោះរបស់សត្រូវ​។ ការបាញ់ច្រឡំកើតឡើង ក្រោយពេលអុីរ៉ង់វាយប្រហារដោយមីស៊ីលរាប់សិបគ្រាប់ទៅលើទីតាំងយោធាអាមេរិកដើម្បីជាការសងសឹកដល់មេទ័ពអុីរ៉ង់ដែលត្រូវយន្តហោះគ្មានមនុស្សបើកអាមេរិក​វាយប្រហារនៅអាកាសយានដ្ឋានអន្តរជាតិ ប្រទេសអុីរ៉ាក់​៕

...

រូបភាព៖ Sputniks

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print