ភ្នំពេញ៖ បុរសម្នាក់បានយកខ្សែគោមកចងកជាប់នឹងធ្នឹមក្នុងបន្ទប់ជួលបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង ១៥:៣០ នាទីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងបន្ទប់កម្មករស្នាក់នៅស្ថិតក្នុងភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ សពមានឈ្មោះ អៀង វរលក្ខណ៍ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជាងសំណង់ មានទីលំនៅបច្ចុប្បន្ន ស្ថិតនៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
តាមការរៀបរាប់ពីបងប្រុសបង្កើត(សព)បានឱ្យដឹងថា នៅវេលាម៉ោង១២:១០នាទីប្អូនប្រុស(សព)បាននិយាយប្រាប់ខ្លួនថា(យប់ហ្នឹងអញនឹងធ្វើក្មេងប៉ោឡែហើយ ព្រោះខំធ្វើការក៏មិនបានអីដែរ)។ពេលនោះរូបខ្លួនជាបងក៏សើចហើយដើរចេញព្រោះមិនដែលឮប្អូននិយាយបែបហ្នឹងនោះទេ។ក្រោយមកដោយបាត់ប្អូនយូរពេកខ្លួនក៏បានដើរទៅបន្ទប់ហើយគោះទ្វារហៅប្អូន តែមិនឮប្អូនឆ្លើយសោះ។ ដោយមានការសង្ស័យខ្លួនក៏បានឡើងទៅមើលពីលើធ្នឹមក៏ស្រាប់តែឃើញប្អូនរបស់ខ្លួនចងកនិឹងខ្សែគោស្លាប់បាត់ទៅហើយ រួចខ្លួនក៏ស្រែកហៅឱ្យគេជួយនិងរាយការណ៍ប្រាប់ទៅសមត្ថកិច្ច។ក្រោយពីសមត្ថកិច្ចពិនិត្យរួចសពរួចហើយក៏បានសន្និដ្ឋានថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាត(ចងក)ប្រាកដមែន។
សពត្រូវបានប្រគល់ជូនក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ ដោយសុខាសែន