កសិករប្រកបរបរដាំដំណាំត្រប់វែងនិងត្រប់ស្រួយសប្បាយចិត្តព្រោះមានតម្លៃលើទីផ្សារ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ប្រជាកសិករមមាញឹកប្រកបរបរកសិកម្មដាំបន្លែគ្រាដែលរដូវវស្សាបានកន្លងផុត ដោយរដូវប្រាំងបានឈានចូលមកដល់ព្រោះរដូវនេះ ដំណាំងាយដាំ និងមិនសូវមានរោគ ដោយឡែកត្រប់ស្រួយនិងត្រប់វែងនៅទីផ្សារមានតម្លៃថេរ ចំពោះកាប្រមូលផលបន្លែកសិកម្មមួយចំនួនតម្លៃមានការធ្លាក់ចុះនៅលើទីកផ្សារ ។តាមការរៀបរាប់ម្ចាស់កសិដ្ឋានដាំត្រប់លោកជា មឿយ អាយុ៤៧ឆ្នាំ នៅភូមិពង្រ ឃុំកំពង់ស្វាយ ស្រុកសេរីសោភណ័រៀបរាប់ថាៈការដាំបន្លែត្រប់នៅកសិដ្ឋានភ្នំកងវ៉ា គឺមានត្រប់២ប្រភេទត្រប់ស្រួយនិងត្រប់វែងក្នុងនោះត្រប់ស្រួយមានតម្លៃមួយគីឡូ១៨០០រៀល រីឯត្រប់វែងមួយគីឡូតម្លៃ១៥០០រៀលក្នុងតម្លៃនេះឈ្មួញកណ្ដាលគាត់មកបេះដល់ចម្ការដោយមិនបានបេះយកទៅលក់នៅទីផ្សារនោះទេ។លោកជា មឿយ ម្ចាស់កសិដ្ឋានបន្តថាៈកាលពីឆ្នាំកន្លងមកនៅកសិដ្ឋានគាត់បានដាំពោត តែដោយសារតែពោតមិនបានផលល្អទើបគាត់កែប្រែកសិដ្ឋានគាត់មកដាំត្រប់វិញ ឃើញថាការប្រកបដាំត្រប់មួយរយៈនេះធ្វើឲ្យគ្រួសារគាត់មានជីវភាពធូធារ ក្នុងនោះតម្លៃត្រប់ក៏នៅថេរលើទីផ្សារផងដែរ។ការដាំដំណាំត្រប់ងាយស្រួលថែជាងដំណាំផ្សេងៗ គ្រាន់តែមើលថែតែពេលចេញផ្កាមិនឲ្យសត្វល្អិតមកយាយីលើផ្កាតែប៉ុណ្ណោះ អាយុកាលនៃការដាំមានរយៈតែពីរខែទើបប្រមូលផល ហើយការប្រមូលផលពីដំណាំត្រប់គឺចាប់ពី៥ទៅ១០ដង ក្នុងការបានផលត្រប់និងធ្វើឲ្យគ្រួសាររបស់លោកធូធារ អាចផ្គត់ផ្គង់ដល់កូនៗទៅសិក្សាបានផងដែរ។

  ក្នុងនោះលោកថាក្រៅពីដំណាំត្រប់លោកបានបន្តដាំដំណាំស្ពៃក្ដោប តាមការពន្យល់ពីមន្ត្រីជំនាញកសិកម្មខេត្តបន្ទាយមានជ័យ មកជួយពន្យល់ពួកគាត់បញ្ហាបច្ចេកទេសនៅកសិដ្ឋានអាស្រមភ្នំកងវ៉ា ជួយបណ្ដុះបណ្ដាញវិធីដាំតាំងពីកូន តំណក់ទឹក ផ្ទះសំណាញ់ដោយប្រើ ជីធម្មជាតិជំនួសជីគីមី ឃើញថាស្ពៃមានទិន្ធផលល្អ  នេះជាលើកទីមួយហើយដែលលោកដាំស្ពៃក្តោប។ចំណែករោងស្ពៃនេះគីជាងរបស់មន្ទីរនិងអង្គការជាដៃគូរសហការគ្នាផ្ដល់ឲ្យគាត់ដើម្បីដាំដំណាំស្ពៃក្ដោបបានជោគជ័យ លោកសូមអរគុណដល់មន្ទីរកសិកម្មនិងអង្គការជាដៃគូរមកពន្យល់វិធីដាំដំណាំស្ពៃក្ដោបនៅជើងភ្នំកងវ៉ាក្នុងខេត្តបន្ទាយមានជ័យ លោកសង្ឃឹមថាតម្លៃស្ពៃក្តោបមាននៅលើទីផ្សារ ។លោកក៏អំពាវនាវដល់ឈ្មួញកណ្ដាលឲ្យមកទទួលយកដំណាំដែលពួកគាត់ដាំនៅជើងភ្នំកងវ៉ាក្នុងខេតបន្ទាយមានជ័យព្រោះថានៅទីនោះមានប្រជាកសិករជាច្រើនបាននាំគ្នាប្រកបរបរកសិកម្មដំណាំបន្លែគ្រប់ប្រភេទដូចជាស្ពៃក្ដោប ត្រប់ស្រួយត្រប់វែង ផ្លែល្ហុង ត្រសក់ស្រូវ ស្ពៃក្រញាញ់ជាដើម មិនតែប៉ុណ្ណោះម្ចាស់កសិដ្ឋានរូបនេះក៏អំពាវនាវបន្ថែមឲ្យពលរដ្ឋជួយគាំទ្របន្លែរបស់កសិករយើងដើម្បីជាកម្លាំងចិត្តដល់ពួកគាត់ជាដាំបន្លែគ្រប់មុខឲ្យមានតម្លៃនៅលើទីផ្សារ៕

         

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print