សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណ បើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន ២គោលដៅឃាត់មនុស្ស៦នាក់ ដកហូតថ្នាំញៀនជិត១គីឡូក្រាម

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចនគរបាលក្រុងសិរីសោភ័ណបានបើកប្រតិបត្តិការបង្ក្រាបថ្នាំញៀន២គោលដៅដាច់ដោយឡែកពីគ្នា ដោយឃាត់ខ្លួនជនសង្ស័យបាន៦នាក់ ក្នុងនោះជនសង្ស័យចំនួន៣នាក់ជាអ្នកលក់ និង ៣នាក់ជាអ្នកប្រើប្រាស់ ខណៈដែលអ្នកលក់ថ្នាំញៀនទ្រង់ទ្រាយធំម្នាក់បានរត់គេចខ្លួនបាត់ និងចាប់យកបានថ្នាំញៀនជិត១គីឡូក្រាម។ នេះបើយោងតាមការឱ្យដឹងពីអធិការនគរបាលក្រុងសិរីសោភ័ណនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។

ជនសង្ស័យទាំង៦នាក់នោះ មានឈ្មោះ ១-ម៉ៅ គង្គា ភេទប្រុស អាយុ២៨ឆ្នាំ, ២-
អ៊ុក អាន ភេទប្រុស អាយុ៣៨ឆ្នាំ, ៣-តាន់ ប៊ុនហោ ភេទប្រុស អាយុ២៤ឆ្នាំ, ៤-ឈុន ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ, ៥-នួន ឆៃអៀង ភេទប្រុស អាយុ៣០ឆ្នាំ និង ៦-ធី ភីរម្យ ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង៦នាក់ រស់នៅភូមិសាលាដែង ឃុំឫស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ទាក់ទងករណីគ្រឿងញៀននោះ លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ករណីបង្ក្រាបថ្នាំញៀនដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០នោះ ក្នុងចំណោមជនសង្ស័យទាំង ៥នាក់នោះ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តចំនួន ៣នាក់ មានឈ្មោះ តាន់ ប៊ុនហោ មុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូនថ្នាំញៀន ចំណែកឈ្មោះ នួន ឆៃហៀង និងឈ្មោះធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំញៀនចំនួន ៧៨៥,៧៧ក្រាម កម្លាំងជំនាញ រៀបចំបញ្ជូនទៅសាលាដំបូង។

ចំពោះជនសង្ស័យ ឈ្មោះ អ៊ុក អាន មានដីកាបង្គាប់ឱ្យចាប់ខ្លួន និងមនុស្ស ២នាក់ទៀត ឈ្មោះ ឈុន ចន្ថា និងឈ្មោះ ម៉ៅ គង្គា យកទៅមណ្ឌលអប់រំកែប្រែ។ ដោយឡែកចំពោះមុខសញ្ញាជួញដូរថ្នាំញៀនទ្រង់ទ្រាយធំម្នាក់កម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវចាប់ខ្លួនផងដែរ៕

...

ដោយ៖  ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print