នៅថ្ងៃទី០៤ ខែមករា! កម្ពុជា​នឹងត្រូវដឹកម៉ាស់ និងសម្ភារបរិក្ខារពេទ្យចេញតាមយន្តហោះ​ យកទៅឧបត្ថម្ភឲ្យប្រទេសនេប៉ាល់

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២១នេះ​ថា​ ជំនួយម៉ាស់ និងសម្ភារបរិក្ខាពេទ្យរបស់កម្ពុជា នឹងត្រូវដឹកតាមជើងយន្តហោះ ដើម្បីយកទៅប្រគល់ជូនរដ្ឋាភិបាលនៃប្រទេសនេប៉ាល់​ នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ​។

ក្រសួងសុខាភិបាល​ បញ្ជាក់បន្ថែមថា​ តំណាងកម្ពុជា ដែលដឹកនាំយកជំនួយនេះទៅប្រគល់ជូនរដ្ឋាភិបាលប្រទេសនេប៉ាល់ គឺ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងមន្រ្តីមួយចំនួនទៀត។

គួរបញ្ជាក់ថា​ រាជរដ្ឋាភិបាលកម្ពុជា នាថ្មីៗនេះ​ ដើម្បីចូលរួមទប់ស្គាត់ជំងឺកូវីដ-១៩ នៅក្នុងតំបន់​ បានផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ, ផ្តល់ម៉ាស់ចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា និងផ្តល់ជំនួយម៉ាស១លាន និងសម្ភារៈមួយចំនួនទៀត ដល់ប្រទេសទីម័រឡេស្តផងដែរ៕

...

ដោយ៖ ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print