ភ្ញៀវទេសចរមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ចូលឆ្នាំ ២០២១ រយៈពេល២ថ្ងៃជាង២ពាន់នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ យោងតាមលោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀងបានឱ្យដឹងនៅរសៀលថ្ងៃទី២ខែមករាឆ្នាំ២០២១នេះថា ក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ ចូលឆ្នាំ២០២១ រយៈពេល២ថ្ងៃចាប់ពីថ្ងៃ៣១និងថ្ងៃទី១ខែមករានេះមានចំនួន២១០០នាក់ប៉ុន្តែមិនមានភ្ញៀវអន្តរជាតិនោះទេ។

លោកបន្តថា នៅថ្ងៃទី៣១ ខែធ្នូ  ឆ្នាំ២០២០ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២០ចូលឆ្នាំថ្នី២០២១ មានចំនួនសរុប ៣៥០នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិចំនួន ០នាក់។
ចូលមកលេងរមណីយដ្ឋានប្រាសាទបាសាក់ចំនួន៣០នាក់, ស្ពានត្នោតចំនួន ៣២០នាក់។  ចំណែកស្ថិតិភ្ញៀវមកលេងកម្សាន្តនៅអាងហែលទឹកនិងឆ្នេរទន្លេវ៉ៃគោក្នុងខេត្តស្វាយរៀងមានចំនួនសរុប ៨៤០នាក់ រួមមានអាងហែលទឹកគជ់ស្វាយព្រៃចំនួន១៥៧ នាក់, អាងហែលទឹកដឺវ៉យចំនួន៦៥នាក់,
អាងហែលទឹករមណីយដ្ឋានធម្មជាតិចំនួន ១៨នាក់។ ចំនួនភ្ញៀវតាមឆ្នេរទន្លេវ៉ៃគោប្រមាណ៦០០នាក់ ដោយធ្វើការសរុបរួមមានចំនួន១.១៩០នាក់។
មន្ត្រីរបស់លោកបានបន្តចុះធ្វើការផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍ដល់អាជីវកម្មទេសចរណ៍ក្នុងស្រុកស្វាយជ្រំបានចំនួន៧កន្លែង ។

លោកបន្ថែមថា នាថ្ងៃទី០១ ខែមករា  ឆ្នាំ២០២១ ស្ថិតិភ្ញៀវទេសចរដែលបានមកកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តស្វាយរៀង នាឱកាសបុណ្យឆ្លងឆ្នាំសកល២០២១ មានចំនួនសរុប ៣៨៨ នាក់ ក្នុងនោះមិនមានភ្ញៀវអន្តរជាតិនោះទេ។ ខណៈរមណីយដ្ឋានប្រាសាទបាសាក់មានភ្ញៀវមកលេងចំនួន៧៨នាក់
, ស្ពានត្នោតចំនួន២៨០នាក់,រមណីយដ្ឋានធម្មជាតិព្រៃកូនគគីរ(ផ្អាកដំណើរការមួយរយៈ)
រមណីយដ្ឋានទឹកវិល៣០ នាក់។
ដោយទ្បែក ស្ថិតិភ្ញៀវមកលេងកម្សាន្តនៅអាហារដ្ឋានអាងហែលទឹក និងតាមឆ្នេរទន្លេវ៉ៃគោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង មានចំនួនសរុប ៥៣០ នាក់ រួមមាន:
អាងហែលទឹកគជ់ស្វាយព្រៃចំនួន៦០ នាក់,អាងហែលទឹកដឺវ៉យចំនួន១៣០នាក់, អាងហែលទឹករមណីយដ្ឋានធម្មជាតិចំនួន ២០ នាក់
ចំនួនភ្ញៀវមកលេងតាមឆ្នេរទន្លេវ៉ៃគោប្រមាណ ៣២០ នាក់សរុបរួមមានចំនួន ៩១០ នាក់ ហើយមន្ត្រីរបស់លោកបានបន្តចុះធ្វើការផ្សព្វផ្សាយពីវិធានសុវត្ថិភាពទេសចរណ៍ដល់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍និងការគ្រប់គ្រងសន្តិសុខ សណ្តាប់ សុវត្ថិភាព អនាម័យ បរិស្ថាននៅតាមរមណីយដ្ឋានបានល្អប្រសើរផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print