អាជ្ញាធរខេត្តសៀមរាបនៅតែបន្តទទួលពលករមកពីប្រទេសថៃដើម្បីធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ

ចែករំលែក៖

ខេត្តសៀមរាប៖ បើតាមសេចក្តីរាយការណ៍ ពីរដ្ឋបាលសាលាខេត្តសៀមរាបនៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ គឺ ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃសៅរ៍ ទី០២ ខែមករា ឆ្នាំ២០២១ នេះ នៅតែទៅបន្តរង់ចាំទទួលប្រជាពលរដ្ឋខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃដដែល។ នៅថ្ងៃនេះដែរទទួលបានចំនួនសរុប ៦នាក់ ស្រីចំនួន ៤នាក់  ដែលចូលមកតាមច្រកដូងខេត្តបាត់ដំបង , តាមច្រកប៉ោយប៉ែត និងច្រកអូរបីជាន់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងច្រកអូរស្មាច់ ខេត្តឧត្ដរមានជ័យ ។

គិតចាប់ពីថ្ងៃទី១០ ខែមីនា២០២០ មកដល់ថ្ងៃទី០២ ខែមករាឆ្នាំ២០២១នេះ សម្រាប់ខេត្តសៀមរាប តួលេខសរុបដែលបានទទួលប្រជាពលរដ្ឋខ្មែរ ចូលតាមច្រកទាំងបីខាងលើមានចំនួន ២០,១៥៦នាក់ ស្រីចំនួន ៨,៨៨០នាក់ ក្នុងនោះបានពិនិត្យសុខភាពបឋមបានចំនួន២០,១៥៦នាក់ ស្រី ៨,៨៨០នាក់ គឺពិនិត្យសុខភាពបានទាំងអស់។ សូមបញ្ជាក់ជូនថា ប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃៗ មានចន្លោះពីជាង ១០០ នាក់រហូតដល់ជាង ៥០០នាក់ សម្រាប់ទូទាំងប្រទេសកម្ពុជា។

សូមជម្រាបជូនផងដែរថា, នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានជូនព័ត៌មាន ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មីចំនួនពីរនាក់ ដែលជាពលករមកពីប្រទេសថៃ ។ អ្នកទាំងពីរនៅស្រុកកំរៀង ខេត្តបាត់ដំបង។ បច្ចុប្បន្នកំពុងឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តបាត់ដំបង៕

       

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print