បើកម៉ូតូឆ្លងផ្លូវមិនប្រយត្ន័ត្រូវម៉ូតូម្ខាងទៀតបុករបួសធ្ងន់និងស្រាល៣នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះ មនុស្សប្រុសស្រី៣នាក់បានរងរបួសធ្ងន់និងស្រាលដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់រវាងម៉ូតូបើកឆ្លងផ្លូវខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកជាមួយម៉ូតូម្ខាងទៀតយ៉ាងពេញទំហឹងលាន់ស្នូរដូចរន្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិទាំងយប់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីព្រលប់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២១ នៅចំណុចលើដងផ្លូវជាតិលេខ១៣ស្ថិតក្នុងភូមិចក ឃុំកំពង់ចក ស្រុករំដួល។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសដែលជិះម៉ូតូបង្កហេតុឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ននោះមានឈ្មោះ
ស្រី សុខ អាយុ៥៣ឆ្នាំ មុខរបរកសិកររស់នៅភូមិត្រពាំងកណ្ដាល ឃុំម៉ឺនជ័យ ស្រុករំដួល ជិះម៉ូតូម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង១G-៨៣១២បានរងការខូចខាតយ៉ាងដំណំ។
ចំណែកភាគីម្ខាងទៀតមានឈ្មោះលីវ វណ្ណៈ ភេទប្រុស អាយុ៣០ឆ្នាំនិងអ្នករួមដំណើរឈ្មោះសាន រី ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកសិករ
រស់នៅភូមិត្រពាំងរំពាក់ ឃុំដូង ស្រុករមាសហែក។
បើតាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅពាក់ស្លាកលេខ ស្វាយរៀង១G-៨៣១២បើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយត្ន័ ស្រាប់តែមាន
ម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១B-៣២៣០ជិះគ្នា២នាក់ជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកអ្នករងរបួសទាំងសងខាងត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យសាមគ្គីរំដួល។ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងនិងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយគ្នានៅពេលក្រោយតាមច្បាប់៕ យឹម សុថាន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print