Leicester និង Man City ធ្វើបានល្អក្រៅទឹកដី ខណៈកៅអីលោក Frank Lampard កាន់តែក្តៅ

ចែករំលែក៖

តាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៤ មករានេះបានឲ្យដឹងថា ការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី១៦ កាលពីរាត្រីថ្ងៃទី៣ឈានចូលថ្ងៃទី៤ មករានេះ ក្រុមភ្ញៀវខ្លាំងៗចំនួន២ទទួលបានលទ្ធផល្អ ដោយបន្តយកឈ្នះក្រុមម្ចាស់ផ្ទះទទួលបាន៣ពិន្ទុរៀងៗខ្លួន។

ក្រុមភ្ញៀវ Leicester City បានយកឈ្នះក្រុមម្ចាស់ផ្ទះ Newcastle ក្នុងលទ្ធផល២ទល់១។ ១គ្រាប់របស់ក្រុមម្ចាស់ផ្ទះ Newcastle រកបានដោយកីឡាករ Carroll នៅនាទីទី៨២ ខណៈ២គ្រាប់របស់ក្រុមភ្ញៀវរកបានដោយកីឡាករ Maddison និងកីឡាករ Tielemans នៅនាទីទី៥៥ និងនាទីទី៧២។

លទ្ធផលនេះធ្វើឲ្យក្រុម Leicester City ឡើងឈរចំណាត់ថ្នាក់លេខ៣ មាន៣២ពិន្ទុចាញ់ក្រុមកំពូលតារាង Liverpool តែ១ពិន្ទុប៉ុណ្ណោះ។ ចំណែកក្រុម Newcastle ក្រោយចាញ់គូប្រកួតនេះបានធ្លាក់ទៅឈរចំណាត់ថ្នាក់លេខ១៥បណ្តោះអាសន្នមាន១៩ពិន្ទុប៉ុណ្ណោះ។

ចំណែកក្រុមមេឃខៀវ Man City បានយកឈ្នះក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ៣ទល់១ ដែល៣គ្រាប់របស់ក្រុមភ្ញៀវMan City រកបានដោយកីឡាករ Gündoğanកីឡាករ Foden និងកីឡាករ De Bruyne នៅនាទីទី១៨ នាទីទី២៩ និងនាទីទី៣២ ក្នុងតង់ទី១ទាំងអស់។ ចំណែកក្រុមម្ចាស់ផ្ទះ Chelsea រកបាន១គ្រាប់សងវិញផងដែរនៅនាទីទី៩០+២ ជិតចប់ការប្រកួត ដោយកីឡាករ Hudson-Odoi 

លទ្ធផលនេះ ធ្វើឲ្យក្រុម Man City ទទួលបាន៣ពិន្ទុឈរចំណាត់ថ្នាក់លេខ៥ មាន២៩ពិន្ទុ ខណៈដែលក្រុមតោខៀវ Chelsea បានធ្លាក់មកឈរចំណាត់ថ្នាក់លេខ៨មាន២៦ពិន្ទុ ក្នុង១៧ប្រកួតកន្លងទៅ។

ក្រោយចាញ់ Man City ធ្វើឲ្យកៅអីរបស់អ្នកចាត់ការទូទៅក្រុមតោខៀវ Chelsea លោក Frank Lampard កាន់តែក្តៅ ដែលអាចត្រូវក្លិបពិចារណានឹងបញ្ចប់កិច្ចសន្យារបស់លោកនៅខែនេះ ដោយសារដឹកនាំ៥ប្រកួតចុងក្រោយឈ្នះតែ១ប្រកួតប៉ុណ្ណោះ។ ប៉ុន្តែអ្នកចាត់ការរូបនេះអះអាងថា សម្រាប់រដូវក្តៅនេះលោកត្រូវការពេលវេលាដើម្បីរៀបចំក្រុមជាថ្មី ដោយត្រូវការខ្សែការពារបន្ថែមទៀត ដែលទាមទារឲ្យមានការគាំទ្រផ្នែកហិរញ្ញវត្ថុផងដែរ ។

សម្រាប់ការប្រកួតក្របខ័ណ្ឌ Premier League នឹងត្រូវប្រកួតនៅថ្ងៃទី១២ ខែមករាខាងមុខ ក្រោយពីក្រុមទាំងអស់ជាប់កាតព្វកិច្ចប្រកួតវគ្គជម្រុះកម្មវិធី FA Cup នៅចុងសប្តាហ៍នេះ ៕

     

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print