ទីផ្សារអចលនទ្រព្យថៃត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១០ភាគរយនៅក្នុងឆ្នាំ២០១៦

ចែករំលែក៖

Thailand-Condo-Demand

សេដ្ឋកិច្ចប្រទេសថៃនៅពេលថ្មីៗនេះបានជួបទាំងការកើនឡើងនិងការធា្លក់ចុះដ៏គួរឱ្យចាប់អារម្មណ៍ ប៉ុន្តែទោះបីជាមាន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះក៏ដោយក៏ទីផ្សារ អចលនទ្រព្យត្រូវបានគេសង្ឃឹមថា នឹង កើនឡើងគួរឱ្យចាប់អារម្មណ៍នៅក្នុងឆ្នាំនេះផងដែរ ដោយសារតែមានការកើនឡើងនៅក្នុងទីផ្សារគេហដ្ឋាន។

លោក Atip Bijanonda ប្រធានសមាគមពាណិជ្ជកម្មផ្ទះសម្បែងរបស់ ប្រទេសថៃបានមានប្រសាសន៍ថា ទីផ្សារអចលនទ្រព្យថៃក្នុងឆ្នាំនេះនឹងកើនឡើងពី៥ទៅ១០ភាគរយ ដោយសារមានការ ជំរុញនូវប្រតិបត្តិការទៅលើផ្ទះសម្បែង តាមភូមិ។
លោកបានបន្តថា នៅក្នុងបណ្តា ខេត្តជាច្រើនតម្លៃខុនដូនៅតែធ្លាក់ចុះក្នុងឆ្នាំនេះ ខណៈដែលតម្រូវការផ្ទះសម្បែង តាមភូមិនឹងបន្តកើនឡើងដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត។

ដោយយោងទៅតាមមជ្ឈមណ្ឌល ព័ត៌មានអចលនទ្រព្យបានឱ្យដឹងថា ចំនួន ផ្ទះនៅសល់ច្រើនសម្រាប់លក់នៅក្នុងខេត្ត ចំនួន២៦ ពោលមានប្រហែលជា ១៤៦.៨៧០ផ្ទះ ស្មើនឹង៥៤១ពាន់លាន បាត។ ទីក្រុងបាងកក ទីក្រុង Chon Buri និងទីក្រុង Nonthaburi ត្រូវបានគេបញ្ជាក់ថាមានចំនួនខុនដូនៅសល់ច្រើនជាងគេសម្រាប់លក់ ។

លោក Prasert Taedullay-asatit ប្រធានសមាគមខុនដូថៃបានមានប្រសាសន៍ថា ការលក់ផ្ទះបានងើបឡើងចាប់តាំងពីត្រីមាសទី៣កាលពីឆ្នាំមុន។ តម្រូវការមានច្រើនសម្រាប់ផ្ទះដែលមានតម្លៃប្រហែលជា២ទៅ៣លានបាតដោយសារតែអ្នកអភិវឌ្ឍន៍ធំៗបានផ្លាស់ប្តូរទៅកាន់វិស័យនេះវិញ។

តម្លៃផ្ទះតាមភូមិដែលមានតម្លៃថ្លៃជាង១០លានបាត ដែលស្ថិតជិតនឹងស្ថានីយរថភ្លើងត្រូវបានគេបង្ហាញថា មានកំណើនគួរឱ្យចាប់អារម្មណ៍ជាមួយនឹង វស័យដែលមានការប្រកួតប្រជែងនឹងខុនដូដែលស្ថិតក្នុងកន្លែងដូចគ្នាដោយសារតែខុនដូនោះមានតម្លៃទាប។

លោក Don Nakornthab នាយក ជាន់ខ្ពស់របស់នាយកដ្ឋានយុទ្ធសាស្ត្រនៃវិទ្យាស្ថានហិរញ្ញវត្ថុទីក្រុងបាងកកបានមានប្រសាសន៍ថា ការចំណាយរបស់រដ្ឋាភិបាល ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងឆ្នាំ២០១៦នេះប្រហែលជាមានតិច ប៉ុន្តែវាអាចឈានមុខក្នុងវិស័យឯកជននិងជួយដល់វិស័យអចលនទ្រព្យ ខណៈដែលគម្រោងធំៗជាច្រើននឹងជួយអភិវឌ្ឍតំបន់ ជិតស្ថានីយទាំងនោះ។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកអភិវឌ្ឍន៍ទាំងនោះគួរតែប្រុងប្រយ័ត្ន បន្ថែមទៀតចំពោះការអភិវឌ្ឍវិស័យ អចលនទ្រព្យនេះដោយសារតែសេដ្ឋកិច្ចនៅក្នុងប្រទេសធ្លាក់ចុះ។

...

អ្នកសេដ្ឋកិច្ចបានរំពឹងថា សេដ្ឋកិច្ចថៃនឹងងើបឡើងបើធៀបនឹងឆ្នាំមុន ដោយសារតែគោលនយោបាយលើកកម្ពស់សេដ្ឋកិច្ចរបស់រដ្ឋាភិបាល និងវិធានការ ផ្សេងៗជាច្រើនទៀតរបស់ធនាគារកណ្តាលត្រូវបានដាក់ចេញ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print