កងការពារព្រំដែនលេខ៦០១ បន្តចេញល្បាតតាមបណ្តាយព្រំដែនកម្ពុជាវៀតណាម ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្អមសំណ

ចែករំលែក៖

ខេត្តកណ្តាល ៖ កងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងត្រៀមប្រយុទ្ធនៅក្នុងអង្គភាព១០០% ដោយមិនអនុញ្ញាតិឲ្យកងកម្លាំងចេញក្រៅអង្គភាពប្រសិនពុំមានបទបញ្ជា ឬកិច្ចការងារចាំបាច់ណាមួយនោះទេ ទាំងនេះគឺដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ពីក្រៅចូលក្នុងអង្គភាព និងបានត្រៀមកម្លាំងរងចាំធ្វើកិច្ចអន្តរាគមន៍ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ដោយអនុវត្តតាមសេចក្ដីណែនាំ និងបទបញ្ជាបានដាក់ចុះ។

ជាក់ស្តែងនៅថ្ងៃព្រឹកថ្ងៃទីទី០៤ មករា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក លន់ លុច មេបញ្ជាការ កងការពារព្រំដែនលេខ៦០១ បានចាត់តាំងកម្លាំងកងអនុសេនាធំល្បាតទី៣ ចំនួន៧នាក់ ដឹកនាំដោយ លោកអនុសេនីយ៍ទោ អាត វណ្ណា  មេបញ្ជាការរងកងអនុសេនាធំល្បាតទី៣ ចុះល្បាតតាមខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រ ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។

គួរជម្រាបជូនថា ការចុះល្បាតគឺត្រូវបានធ្វើឡើងជាប់ជាប្រចាំ តាមផែនការដែលបានដាក់ចុះ ដើម្បីរក្សាបាននូវបូរណភាពដែនដី សុខសន្តិភាព និងទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលអាចកើតមាន ពិសេស ការពារឲ្យបាននូវសុខសន្តិភាព ស្ថិរភាព ជូនប្រជាពលដែលរស់នៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងការប្រកបរបរទទួលទាន និងធ្វើកសិកម្មផ្សេងៗ។ ជាការកត់សម្គាល់ សភាពការណ៍នៅក្នុងភូមិសាស្ត្រកងការពារព្រំដែនលេខ៦០១ ទទួលខុសត្រូវពុំមានអ្វីប្រែប្រួលឡើយ៕

     

...

ដោយ៖សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print