បុរស​ជា​ជនជាតិ​ចិន​ម្នាក់​បើករថយន្ត​ម៉ាក​ឡិចស៊ីុ​ស​ក្នុងល្បឿនលឿន បុក​រឺម៉កកង់បីពីក្រោយពេញទំហឹងបណ្ដោយឱ្យបុរសម្នាក់ស្លាប់​

ចែករំលែក៖

ភ្នំពេញ៖ បុរស​ជា​ជនជាតិ​ចិន​ម្នាក់​សង្ស័យស្រវឹងស្រា​បើករថយន្ត​ក្នុងល្បឿនលឿន​ក៏ជ្រុលទៅ​បុករ៉ឺ​ម៉ក​កង់បីដឹក​គ្រឿង​សមុទ្រ​ពីក្រោយពេញទំហឹង​ បណ្តាល​ឲ្យ​បុរសម្នាក់ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ​កាល​ពី​វេលាម៉ោង​៣​ និង​៣០​នាទី​ ​​ទៀត​​ភ្លឺ​ថ្ងៃ​ទី​២១ ​ខែកុម្ភៈ ​​ឆ្នាំ២០១៦ តាម​បណ្តោយ​​​វិថី​​ម៉ៅ​សេ​ទុង​ កែង​ផ្លូវ​លេខ៦៣ ក្នុង​សង្កាត់​បឹង​កេងកងទី​២ ខណ្ឌចំការមន​ រាជធានីភ្នំពេញ។

ជន​រង​គ្រោះ​​ឈ្មោះ  សួ​ស នា​ត  អាយុ​៣៦​ឆ្នាំ ​ជា​អ្នក​ស៊ីឈ្នួល​ដឹក​គ្រឿង​សមុទ្រអោយគេ ស្នាក់​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល  ​មានស្រុក​កំណើត​ខេត្តស្វាយរៀង​។

បើតាម​ប្រភព​​ព័ត៌​មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ គេឃើញជន​រង​គ្រោះ​បើករ៉ឺ​ម៉ក​កង់បីចេញពី​ក្រុង​តា​ខ្មៅ​ឆ្ពោះទៅ​ផ្សារ​ដើម​គរ ធ្វើ​ដំណើរ​តាមបណ្ដោយមហា​​វិថី​​ម៉ៅ​សេ​ទុង​​លុះ​មក​ដល់​ស្តុ​ប​ត្រសក់ផ្អែម ស្រាប់តែ​មាន​រថយន្ត​ម៉ាក​ឡិច​ស៊ីុ​ស ​ពណ៌ខ្មៅ ​​មួយ​គ្រឿង បើកបរ​ដោយ​បុរស​ជនជាតិ​ចិនម្នាក់ ក្នុង​សង្ស័យស្រវឹងស្រាបានបើក​រថយន្តយ៉ាងលឿន​ក្នុង​​​ទិស​ដៅ​ស្របគ្នា​ ​ក៏ជ្រុលទៅ​បុក​​រ៉ឺ​ម៉ក​កង់បីពីក្រោយពេញទំហឹង បណ្តាល​ឲ្យ​រ៉ឺ​ម៉ក​កង់បីផោ្ល​ង​ឡើង​ទៅ​លើ​ខឿន​បុក​បង្គោល​ស្លាក​មហាវិថី​ម៉ៅ​សេ​ទុងកែង​ផ្លូវ​លេខ៦៣ ​បណ្តាល​ឲ្យ​បាក់បង្គោល ចំណែកអ្នក​បើក​រ៉ឺ​ម៉កកង់បី​​បោកក្បាល​ស្លាប់​ភ្លាម​ៗនៅនឹងកន្លែងកើតហេតុតែមង្ដ។  ភ្លាមៗនោះអ្នកបើក​រថយន្ត​​បង្កក៏បានព្យាយាម​បើករថយន្ត​រត់​គេចតែត្រូវ​សមត្ថកិច្ច​ដេញ​តាម​រហូតទៅដល់​ស្តុ​ប​បូកគោទើបសមត្ថកិច្ចឃាត់ខ្លួនបាន​អ្នកបើកបរ​ និង​រថយន្ត​។

គួរបញ្ចាក់​ថា នៅ​ក្នុងហោប៉ាវ​របស់ជន​រង​គ្រោះ​មាន​​ប្រាក់​ខ្មែរ​​ចំនួន​១.១៨៩.០០០រៀល​ ដែលទុក​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ផ្សារ​ដើម​គរ តែមិន​ទាន់​យកទៅ​ដល់​ផង​ក៏​​ជួប​​គ្រោះ​ថ្នាក់​​ចរាចរណ៍​ស្លាប់នៅ​តាម​ផ្លូវយ៉ាងអាណោចអាធ័ម។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្កនិង​រ៉ឺ​ម៉កកង់បី​​ ត្រូវ​សមត្ថកិច្ច​វាស់វែង​យក​ទៅ​រក្សាទុកនៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវបាន​សាច់​ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​៕

image1

image2

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print