ជនជាតិចិនសង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តមួយគ្រឿងសង្ស័យស្រវឹងធ្លាក់ភ្នែកមិនគោរពច្បាប់ចរាចរណ៍បើកលើសល្បឿនកំណត់ក៏បានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តខូចខ្ទេចមួយកំណាត់មុខ តែសំណាងល្អគ្មានអ្នករបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ២១៧ ក្បែរសាលាដំបូងរាជធានីភ្នំពេញស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧ មករា រាជធានីភ្នំពេញ។

តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX350

ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-8159 បើកបរដោយបុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រា បើកបរក្នុងល្បឿនយ៉ាងលឿនពីជើងទៅត្បួង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងបណ្តាលឱ្យរថយន្តខូចខាតមួយកំណាត់មុខស្ទើរតែទាំងស្រុង ចំណែកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់មួយកង់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ផេងភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print