បើករថយន្តបុកទ្រូងផ្លូវបាក់មួយកង់អ្នកបើកបរទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

​ភ្នំពេញ​៖ បុរសម្នាក់បើករថយន្ត​​ក្នុងល្បឿនលឿនជ្រុលបានរេទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវពេញទំហឹង​បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​ រួចហើយអ្នកបើកបានទុករថយន្តចោលគេចខ្លួន​បាត់ស្រមោល​។​

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង​កាលពីវេលាម៉ោង២និង៣០នាទី​​រំលងអធ្រាត្រ​ឈានចូលថ្ងៃទី​៥ ខែមករា ឆ្នាំ២០២១ ស្ថិតនៅតាម​បណ្តោយ​មហាវិថីសហ​ព​ន្ធ័​រុស្ស៊ី ​ក្នុង​សង្កាត់​អូ​របែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គាត់បានឃើញរថយន្តតូយ៉ូតាព្រូស ​ពណ៌​ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-0549 បើកតាម​បណ្តោយ​ផ្លូវសហ​ព​ន្ធ័​រុស្ស៊ីក្នុងទិសដៅ​ពី​កើតទៅលិច​ក្នុង​ល្បឿន​លឿន ខណៈ​មកដល់​ចំណុចកើតហេតុស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅបុក​ក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាល​ឲ្យ​បាក់​អស់​មួយ​កង់​ រួចហើយអ្នកបើកបរបានទុករថយន្តចោលគេចខ្លួនបាត់​។​

​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន សហការជាមួយនឹងជំនាញចរាចរ​ណ៍រាជធានីចុះមក​ស្ទូច​យក​រថយន្ត​ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕​ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print