រថយន្តកុងតឺន័របុកស្ត្រី២នាក់ជិះម៉ូតូស្កូបពីស្លាប់យ៉ាងអាណោចអាធ័មនៅស្រុកកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្ដាលៈស្ត្រី២នាក់កំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័របើកបញ្ច្រាសទិសគ្នាបុកស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង២៤និង០០នាទីឈានចូលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចចន្លោះគីឡូម៉ែត១៧.១៨ ភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ជនរងគ្រោះរួមមាន៖ ទី១-ឈ្មោះសូ មុន្នីភេទស្រីអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករ ទី២-ឈ្មោះឃីម ច្រឹបភេទស្រីអាយុ៤៥ឆ្នាំជនជាតិខ្មែរបរលក់ដូរ អ្នកទាំងពីរមានទីលំនៅភូមិភូមិធំឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាល។

សាក្សីកន្លែងកើតហេតុបានឲ្យដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងដូចខាងលើជនរងគ្រោះទាំងពីរនាក់បានជិះម៉ូតូ១គ្រឿងមាក់ស្គប់ពីស៊េរី២០១២ ពណ៌ផ្កាឈូក ពាក់ស្លាកលេខ1BA2599ទិសដៅភ្នំពេញអ្នកលឿងលុះមកដល់ចំណុចកើតហេតុក៍បុកគ្នាជាមួយរថយន្ដមួយគ្រឿង(កុងតឺន័រ) ពណ៌ក្រហមពាក់ស្លាកលេខ3B-7589ទិសដៅបញ្ច្រះគ្នាបណ្ដាលអោយជនរងគ្រោះទាំងពីរនាក់ខាងស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្នមិនស្គាល់អត្តសញ្ញាណទេក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបានរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដបង្កនៅកន្លែងហេតុ៕

AsJ8VA9JLeprLI2wXWyxMItR2X7sKIClpYj71ewniGSy

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print