នគរបាលឃាត់ខ្លួនជនសង្ស័យ៦នាក់សង្ស័យជាប់ពាក់ព័ន្ធករណីប្លន់

ចែករំលែក៖

ភ្នំពេញ​៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ បានធ្វើការឃាត់ខ្លួនមនុស្សចំនួន៦នាក់សង្ស័យជាប់ពាក់ព័ន្ធនឹងករណីប្លន់ម៉ូតូពលរដ្ឋពេលយប់។

ប្រតិបត្តិការ​នេះបានធ្វេីឡេីងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៦ខែមករា​ ឆ្នាំ២០២១​ នៅចំណុចក្នុងក្លិបសេះមាស​ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ​ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។ 

តាមសមត្ថកិច្ចបានបង្ហេីបប្រាប់ឲ្យដឹងថា​ មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ខាងលេី​  គឺយើងមានការសង្ស័យថាជនសង្ស័យទាំងនោះជាមុខសញ្ញាប្លន់ម៉ូតូនៅក្នុងមូលដ្ឋានសង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​កាលពីពេលកន្លងមក​ ហេីយក្រុមជនសង្ស័យទាំងនោះតែងតែមករាំលេងនៅក្នុងក្លិបសេះមាស​ ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​ ទេីបកម្លាំងនគរបាលចោមចៅទី១​ មកសហការឃាត់ខ្លួនបាន៦នាក់និងម៉ូតូ៤គ្រឿងតែម្តង។ 

ទោះជាយ៉ាងណាសមត្ថកិច្ចក៏មិនអះអាងថា​ ជនសង្ស័យទាំង៦នាក់នោះជាមុខសញ្ញាប្លន់ម៉ូតូពលរដ្ឋពេលយប់នោះទេគឺគ្រាន់តែមានការសង្ស័យប៉ុណ្ណោះ។ 

បច្ចុប្បន្ន​ជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលចោមចៅទី១​ នាំខ្លួនយកទៅធ្វេីការសាកសួរបន្ត។សូមបញ្ជាក់ផងដែរថា​ នៅក្នុងមូលដ្ឋាន​ខណ្ឌពោធិ៍សែនជ័យ​តែងតែកេីតឡេីងនូវបទល្មេីស​ លួច​ ឆក់​ ប្លន់ជាញឹកញាប់ ធ្វើឱ្យសមត្ថកិច្ចតាមស្វះស្វែងបង្ក្រាបដោយមិនគិតពីការនឿយហត់នោះទេ៕

     

...

ដោយ​ ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print