ខ្សែការពារ Alex Sandro របស់ក្រុមសេះបង្កង់ Juventus ធ្វើតេស្តវិជ្ជមានកូវីដ-១៩មុនពេលប៉ះក្រុម AC Milan

ចែករំលែក៖

ក្រុមសេះបង្កង់ Juventus បានបញ្ជាក់ថា ខ្សែការពារ Alex Sandro បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ប៉ុន្តែខ្សែការពាររូបនេះមានអាការធម្មតា ហើយពេលនេះកំពុងញែកខ្លួនចេញដាច់ដោយឡែកពីគេបន្ទាប់ពីការធ្វើតេស្តវិជ្ជមាន។

មានការព្រួយបារម្ភនៅក្នុងជំរុំហ្វឹកហាត់ក្លិប Juventus ដោយមិត្តរួមក្រុមខ្លះទៀតកំពុងធ្វើតេស្តអ្នកប៉ះពាល់ជាមួយ Sandro ។ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានចាប់ផ្តើមនិងលេងបាន៨៣នាទីក្នុងអំឡុងពេលជ័យជម្នះរបស់ Juventus លើ Udinese កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្លិបមានទំនាក់ទំនងជាមួយអាជ្ញាធរសុខាភិបាលដើម្បីកំណត់នូវការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃពិធីសារដែលត្រូវការដើម្បីអនុញ្ញាតឱ្យមានការបណ្តុះបណ្តាល និងសកម្មភាពប្រកួតប្រជែងរបស់ក្រុមក្នុងការការពារជំងឺកូវីដ-១៩” ។

ក្រុមរបស់លោក Andrea Pirlo ទាំងមូលនឹងត្រូវឆ្លងកាត់ការធ្វើតេស្តរកជំងឺកូវីដ-១៩បន្ថែមទៀតមុនពេលមានការប្រកួតដ៏សំខាន់មួយនៅថ្ងៃពុធនេះជាមួយក្រុម AC Milan នៅក្នុងក្របខ័ណ្ឌអ៊ីតាលី Serie A ជាមួយគ្នានេះខ្សែការពារ Alex Sandro នឹងមិនមានវត្តមានក្នុងការប្រកួតនោះទេ ហើយក៏អាចគ្មានខ្សែប្រយុទ្ធ Alvaro Morata ដែរព្រោះខ្សែប្រយុទ្ធរូបនេះខកខានការប្រកួតកាលពីថ្ងៃអាទិត្យដោយសារបញ្ហាសាច់ដុំ ៕

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print