ក្មេងរត់ឆ្លងផ្លូវមិនប្រយត្ន័ត្រូវរថយន្តដឹកឥដ្ឋ បើកបុកស្លាប់គួរអោយសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀងះ ក្មេងប្រុសម្នាក់បានស្លាប់គួរឲ្យសង្វែគខណះរត់ឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តដឹកឥដ្ឋ មួយគ្រឿងជាន់ហ្វ្រាំងមិនទាន់បើកបុកកិនយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងព្រឹក។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី

ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១ ស្ថិតលើផ្លូវលេខ៣១៣០  ស្ថិតក្នុងភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្ត ស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យដឹងថា ខាងលើក្មេងប្រុសខាងលើមានឈ្មោះ

នី ថៃ អាយុ ០៦ឆ្នាំ  រស់នៅភូមិព្រៃតាធឹក ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេក្រោយកើតហេតុបានបើកទ្វាររថយន្តរត់គេចខ្លួនភ្លាមភ្លាមៗ។

តាមអ្នកភូមិបានឲ្យដឹងថា មុនពេលកើតហេតុ មានក្មេងប្រុសម្នាក់ បានរត់ឆ្លងកាត់ផ្លូវពីត្បូងទៅជើងដោយខ្វះប្រុងប្រយត្ន័ស្រាប់តែមានរថយន្តដឹកឥដ្ឋ មួយគ្រឿងម៉ាក HYUNDAI ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ៣B ៩៤១៩

ក្នុងទិសដៅពីកើតទៅលិចបើកមកដល់ជាន់ហ្វ្រាំងមិនទាន់បុកកិនក្មេងបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចបានមកដល់ធ្វើកំណត់ហេតុនិងប្រគល់ សពទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី និងអូសយករថយន្តមកកាន់ប៉ុស្ត៏រដ្ឋបាលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print