បង្រ្កាបបទល្មើសជលផលរិបអូសវត្ថុតាង និងសម្ភារ ឯជនប្រព្រឹត្ត បានគេចខ្លួនបាត់

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ កម្លាំងអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ និងប៉ុស្ដិ៍នគរបាលរដ្ឋបាលរលាប សហការបង្រ្កាបបទល្មើសជលផលឆក់ត្រី រិបអូសឧបកណ៍ជាវត្ថុតាង និងសម្ភារឯជនប្រព្រឹត្ត រត់គេចបាត់ ។

 ករណីបង្រ្កាបបទល្មើសជលផលឆក់ត្រីខាងលើ ធ្វើឡើងនារសៀលថ្ងៃពុធ ៨រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចអូរស្រង់តូច(ខ្នងកំពូល)ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។

 នគរបាលអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា លទ្ធផលៈ រិបអូសឧបកណ៍ជាវត្ថុតាងរួមមានៈ ឧបករណ៍កែច្នៃសម្រាប់ឆក់ត្រីចំនួន២កំប្លេ និងមធ្យោបាយ(ម៉ូតូ)ចំនួន២គ្រឿង ចំណែកជនប្រព្រឹត្តរត់គេចខ្លួនបាត់ បច្ចុប្បន្ន ឧបករណ៍ជាវត្ថុតាង និងមធ្យោបាយ រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ។ 

 ករណីខាងលើរងចាំការតាមដានក្នុងការបន្តនីតិវិធីរបស់សមត្ថកិច្ចបន្ត ខណៈកម្លាំងអនុវត្តបានតែវត្ថុតាង ពិសេសមធ្យោបាយធ្វើដំណើរ(ម៉ូតូ) ៕ ដោយៈ បុឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print