ក្របខ័ណ្ឌ Premier League រកឃើញករណីឆ្លងកូវីដ-១៩កើនឡើងទ្វេដង

ចែករំលែក៖

ក្របខ័ណ្ឌបាល់ទាត់នៅអង់គ្លេស Premier League បានឲ្យដឹងថាកីឡាករនិងបុគ្គលិកក្លិបចំនួន៤០ នាក់បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូវីដ-១៩កាលពីសប្តាហ៍មុន ពោលគឺច្រើនជាងទ្វេដងខ្ពស់ជាងសប្តាហ៍មុន។នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

បន្ទាប់ពីបានធ្វើតេស្តម្តងក្នុងមួយសប្តាហ៍ ក្របខ័ណ្ឌ Premier League បានធ្វើការសាកល្បងតេស្តចំនួន២.២៩៥ឆ្លងកាត់ពីរជុំក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។ នៅចន្លោះថ្ងៃទី២៨ និងថ្ងៃ៣១ ធ្នូ២០២០មានការធ្វើតេស្តវិជ្ជមានថ្មីចំនួន២៨នាក់ និង១២នាក់ទៀតត្រូវបានរកឃើញនៅចន្លោះថ្ងៃទី១ និងទី៣ ខែមករា២០២១។ អត្រាខ្ពស់ពីមុនគឺជាលទ្ធផលវិជ្ជមានចំនួន១៨នាក់ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ធ្នូ២០២០។

ក្របខ័ណ្ឌ Premier League បានអះអាងថា ជាមួយនឹងចំនួននៃការធ្វើតេស្តវិជ្ជមានទាបនៅលើក្លិបភាគច្រើននៅតែមានទំនុកចិត្តលើពិធីសារការពារ Covid-19 ដែលគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាលដើម្បីអនុញ្ញាតឱ្យការប្រកួតតាមការគ្រោងទុក ។

សមាគមកីឡាបាល់ទាត់អង់គ្លេសបានឲ្យដឹងថា មានលទ្ធផលជាវិជ្ជមានចំនួន១៥ករណីពីការធ្វើតេស្តចំនួន៦៣៥នាក់ដែលត្រូវបានធ្វើឡើងនៅទូទាំងក្របខ័ណ្ឌពានរង្វាន់លីគកំពូលនារី Women’s Super Leagueនិង FA Women’s Championship នៅចន្លោះថ្ងៃទី២៨ ខែធ្នូ២០២០ដល់ថ្ងៃទី៣ ខែមករា២០២១។

យោងតាមបទប្បញ្ញត្តិនៃក្របខ័ណ្ឌ Premier League កីឡាករនិងបុគ្គលិកក្លិបដែលបានធ្វើតេស្តវិជ្ជមានត្រូវតែនៅដាច់ដោយឡែកពីគេសម្រាប់រយៈពេល១០ថ្ងៃ។ ការប្រកួតចំនួន៣ក្នុងលីគកំពូលអង់គ្លេសត្រូវបានពន្យារកាលពីសប្តាហ៍មុនដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩នៅតាមក្លិបនីមួយៗ ដូចជាការប្រកួតរវាង Man City ជាមួយ EvertonMan City ជាមួយ ChelseaFulham ជាមួយ TottenhamSheffield United ជាមួយ Crystal Palace ដោយសារមានកីឡាករក្នុងក្លិបទាំងនោះមានអ្នកផ្ទុកកូវីដ-១៩ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print