កម្មវិធីបើករដូវកាល Formula 1 អាចពន្យារពេលដោយសារតែការរឹតបន្តឹងករណីឆ្លង Covid-19

ចែករំលែក៖

កម្មវិធីប្រណាំងរថយន្ត Australian Grand Prix លំដាប់កំពូលរបស់ Formula 1 សម្រាប់រដូវកាលនេះអាចត្រូវបានពន្យារពេលដោយសារការរឹតបន្តឹងពីករណីឆ្លងវីរុស Covid-19 នៅអូស្ត្រាលីកំពុងកើតមានមិនទាន់ធូរស្រាលនៅឡើយ

កម្មវិធីប្រកួត Australian Grand Prix នឹងត្រូវធ្វើឡើងនៅទីក្រុងមែលប៊ន ចាប់ពីថ្ងៃទី ១៩-២១ ខែមីនា។សាជីវកម្ម Grand Prix របស់អូស្រ្តាលីរដ្ឋាភិបាលអូស្ត្រាលី និងប្រធាន Formula 1 កំពុងពិភាក្សាអំពីការប្រណាំងរថយន្ត Albert Park ផងដែរបន្ទាប់ពីរដូវកាលថ្មីខិតជិតមកដល់។

អ្នកនាំពាក្យកម្មវិធីខាងលើបាននិយាយថា រដ្ឋាភិបាលនឹងបន្តផ្តល់អាទិភាពដល់ការពិចារណាអំពីសុខភាពសាធារណៈក្នុងព្រឹត្តិការណ៍សំខាន់ៗរបស់យើងដែលមានអ្នកទស្សនា ការពិភាក្សារវាងសាជីវកម្ម Grand Prix អូស្ត្រាលីរដ្ឋាភិបាល និងអ្នកគ្រប់គ្រង Formula 1 អំពីកាលបរិច្ឆេទសម្រាប់ឆ្នាំ ២០២១កំពុងបន្តនៅឡើយ”។

អ្នកនាំពាក្យរបស់ Formula 1 បាននិយាយថា កីឡានេះទន្ទឹងរង់ចាំការប្រណាំងម្តងទៀតនៅខែមីនាប៉ុន្តែមិនបានបញ្ជាក់ពីទីកន្លែងនោះទេ ដោយការប្រជុំ Australian Grand Prix គ្រោងធ្វើឡើងនៅថ្ងៃទី ២៦-២៨ ខែមីនា 

សូមបញ្ជាក់ថា ការប្រណាំងរថយន្ត Australian Grand Prix កាលពីឆ្នាំមុនត្រូវបានបញ្ឈប់ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលដែលសមាជិកក្រុម McLaren ម្នាក់បានធ្វើតេស្តរកឃើញជំងឺកូវីដ-១៩ ចំណែករដូវកាលចាប់ផ្តើមនៅប្រទេសអូទ្រីសកាលពីខែកក្កដា ២០២០ ត្រូវបានរៀបចំឡើងវិញនិងបានកាត់បន្ថយការប្រណាំងពី២២ក្រុម មក១៧ក្រុមនៅអឺរ៉ុប និងមជ្ឈឹមបូព៌ា ៕

  

...

ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print