សាធារណរដ្ឋកូរ៉េ: នាយប់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ ម្សិលម៉ិញនេះ ស្ថានទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) លើរបបប្រល័យពូជសាសន៍ តាមរយៈប្រព័ន្ធអនឡាញZoom។
មីទ្ទិញតាមរយៈអនឡាញក្រោមអធិបតីភាពលោក ឯកអគ្គរាជទូត ឡុង ឌីម៉ង់ មានភ្ញៀវកិត្តិយសចូលរួមច្រើនជាង១៥០នាក់ រួមមានបងប្អូនអនិកជនខ្មែរដែលមានគ្រួសារជាជនជាតិកូរ៉េ ពលករ និស្សិត ដែលមានរយៈពេល១ម៉ោងនិង៣០នាទី ជាកិច្ចចាប់ផ្តើមមានការគោរពភ្លេងជាតិ ច្រៀងបទពង្សាវតារ ទស្សនាវីដេអូឯកសារ។ ក្រោយពីការឡើងមានចំណាប់អារម្មណ៍របស់លោកស្រី ស៊ីវ ស្រីពៅ លោក ដន សាម៉ឺឌី និងកញ្ញា ឈុន ធាវី ជាតំណាងនិស្សិត លោក ឡុង ឌីម៉ង់បានមានមតិសំណេះសំណាល លើកពីប្រវត្តិនៃថ្ងៃ៧មករា និងសច្ចៈភាពជាប្រវត្តិសាស្ត្រនៃ៧មករា៕ដោយ, សិលា
...