តើបងប្អូនបានស្គាល់ទេ (ភ្នំ ទំពែក) !

ចែករំលែក៖

ខេត្តកណ្ដាល, បើយោងតាមប្រភព​Heritages Dairy-​ បេតិកភណ្ឌប្រចាំថ្ងៃ បានមិនបញ្ជាក់ឲ្យដឹងថា, ទំពែកព្រោះថា មិនមានរុក្ខជាតិដុះនៅផ្នែកខាងត្បូងភ្នំ និងទីនោះជាថ្ម។
ប្រភពដដែលបានបញ្ជាក់ថា, ពីដើមចាស់ៗហៅ ភ្នំពេជ្រ ភ្នំកែវ។ ភ្នំពេជ្រស្ថិតនៅខាងត្បូង ហើយនៅលើភ្នំនេះ មានបារមីលោកតាស័ក្តិប្រាំដ៏ស័ក្តសិទ្ធិ។ ភ្នំកែវនៅខាងជើង និងនៅផ្នែកនេះ មានរូងភ្នំប្រវត្តិសាស្ត្រ(បច្ចុប្បន្នបិទជិត) ព្រះវិហារកសាងឆ្នាំ១៩១៦ ប្រាសាទសសរមួយកសាងឆ្នាំ១៩៩៥ បារមីជំទាវបីរូបរួមមាន សបុផ្ឆា ចន្ទក្រឺស្នា ស្រីខ្មៅ និងបារមីលោកតាមាស។ ជីវៈចម្រុះនៅភ្នំទំពែកមាន ដើមស្លែង ក្រឡាញ់ ត្របែកព្រៃ រកា និងសត្វសារិកាកែវ រលក ស្កា។ល។ ទាមទារការសិក្សាបន្ថែម។ នៅជើងភ្នំមានរូបសំណាកសាវកៈបិណ្យ​បាតរាប់រយ សួនអាពាហ៍ពិពាហ៍ឃុំក្រាំងយ៉ូវ និងសាលាបឋមសិក្សា ចាន់ អែម ដែលបច្ចុប្បន្នអភិវឌ្ឍន៍ទៅជាសាលាបឋមសិក្សា ហ៊ុន សែន ភ្នំទំពែក។ នៅឃុំក្រាំងយ៉ូវមានតែភ្នំទំពែកមួយគត់។ ដីវត្តទំហំ ១៣ហិចតា បានចុះបញ្ជីជាដីរដ្ឋរួចហើយ។
ក្រុមការងារបានថត នៅខែធ្នូ ឆ្នាំ២០២០ ដើម្បីជម្រាបជូនអ្នកអានឱ្យស្គាល់សក្តានុពលជាច្រើននៃភ្នំទំពែក ដែលស្ថិតនៅភូមិស្វាយដំណាក់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល។ សូមបញ្ជាក់ថាពាក់ព័ន្ធនឹង ភ្នំទំពែកនេះ គឺដកស្រង់និង យោងតាមប្រភពHeritages Dairy-​ បេតិកភណ្ឌប្រចាំថ្ងៃ ៕ដោយ, សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print