ចរាចរណ៍ផ្លូវគោក ទាំងអធិការដ្ឋាននគរបាលទាំង៧ក្រុង-ស្រុក ទទួលអំណោយដ៏ថ្លៃថ្លារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិតអគ្គស្នងការនគរបាលជាតិ

ចែករំលែក៖

ខេត្តពោធិ៍សាត់, ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ ដេីម្បីរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្ត បានរៀបចំកម្មវិធីចែកជូននូវសម្ភារៈមួយចំនួនដែលបំរើឲ្យការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដល់អធិការដ្ឋាននគរបាលទាំង៧ក្រុង-ស្រុក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ។
សូមរំលឹកផងដែរថា, មេត្តាបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តពោធិ៍សាត់ទាំងមូល ក៏ដូចជាក្នុងក្របខ័ណ្ឌទូទាំងប្រទេស សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា គោរពច្បាប់ចរាចរណ៍ គឺស្រឡាញ់ជីវិតខ្លួនឯង និងអ្នកដទៃ ពិសេសការបើកបរត្រូវមានការប្រុងប្រយ័ត្ន យោគយល់គ្នា បើកបរកុំប្រជែង លើសល្បឿនកំណត់ នេះជាដើម៕ដោយ, សិលា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print