គ្រោះទឹកជំនន់នៅ​ម៉ាឡេស៊ី​​ជន់លិចផ្ទះពលរដ្ឋរាប់ពាន់ខ្នង ពលរដ្ឋជាង​៤៦ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់សុវត្ថិភាព

ចែករំលែក៖

ម៉ាឡេស៊ី​បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារការឆ្លងរាលដាលកូវីដ​-១៩ ហើយក្នុងរយៈពេល​២៤ម៉ោងកន្លងមក មានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​២៦៤៣នាក់ ​និងស្លាប់​១៦នាក់​បន្ថែមទៀត ។ ចំនួនអ្នកឆ្លងសរុបក្នុងប្រទេសម៉ាឡេស៊ី​កើនឡើងជាង​១៣១ពាន់នាក់ និងស្លាប់ ៥៣៧នាក់។
បន្ទាប់ពីផលលំបាកទាំងនោះ ពេលនេះគ្រោះទឹកជំនន់បានគ្របដណ្តប់នៅរដ្ឋចំនួន​៥ក្នុងប្រទេសម៉ាឡេស៊ី បង្ខំឲ្យពលរដ្ឋជាង​៤៦ពាន់នាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ តាមរបាយការណ៍របស់ក្រសួង សង្គមកិច្ចម៉ាឡេស៉ីបានបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី៨ខែមករានេះ គ្រោះទឹកជំនន់បានគ្របដណ្តប់នៅរដ្ឋ Pahang, Terengganu, Kelantan, Pera និង Johor ។
ក្នុងចំណោមរដ្ឋរងគ្រោះទាំង៥ មានរដ្ឋ Pahang រងគ្រោះធ្ងន់ធ្ងរជាងគេ ដោយមនុស្សសរុប ២៦,២៥០នាក់ត្រូវបានជម្លៀសទៅកាន់កន្លែងមានសុវត្ថិភាព ហើយកម្រិតកម្ពស់ទឹកនៅក្នុងដងទន្លេចំនួន៣បានកើនឡើងលើសពីកម្រិតប្រកាសអាសន្នទៅទៀត។
មកទល់ពេលនេះគ្រោះទឹកជំនន់បានសម្លាប់មនុស្ស ៦នាក់ ។ ក្រសួងឧតុនិយមម៉ាឡេស៉ី បានចេញសេចក្តីប្រកាសអាសន្នថា ស្ថានភាពអាកាសធាតុអាក្រក់ និងការធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ នឹងទំនងជានៅបន្តរហូតដល់យ៉ាងហោចណាស់ក៏ថ្ងៃទី១២ ខែមករាដែរ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print