អុីរ៉ង់ហាមទិញវ៉ាក់សាំង​កូវីដ​-១៩ ពីអាមេរិកនិងអង់គ្លេស ខ្លាចឆ្លងកូវីដ​-១៩កាន់តែច្រើន

ចែករំលែក៖

មេដឹកនាំសាសនាជាន់ខ្ពស់អុីរ៉ង់​លោក​Ali Khamenei បានថ្លែងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍ កាលពីយប់ថ្ងៃទី​៨ខែមករាថា វ៉ាក់សាំង​ផលិតដោយអាមេរិក និងអឺរ៉ុបមិនគួរឲ្យទុកចិត្តឡើយ។ បើទិញវ៉ាក់សាំងពីប្រទេសទាំងនោះមកអាចធ្វើឲ្យអុីរ៉ង់កាន់តែមានករណីឆ្លងកើនឡើង។
លោកAli Khamenei ​បានហាមប្រាម​នាំចូលវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ពីអាមេរិកនិងអង់គ្លេស​ ដោយសារតែវ៉ាក់សាំងទាំងនោះមិនគួរឲ្យទុកចិត្តឡើយ​ អាចក្លាយជាប្រភពចម្លងកូវីដ​-១៩ ។
លោក​Ali Khamenei បានឲ្យដឹងថា​ អុីរ៉ង់និឹងទិញវ៉ាក់សាំង​ម​កពីប្រទេសដែលមានទំនុកចិត្តជាង ប៉ុន្តែលោកមិនបានបញ្ជាក់ថាប្រទេសណាឡើយ ។ ប៉ុន្តែ​មានតែប្រទេស​ចិននិងរុស្ស៊ីប៉ុណ្ណោះដែលអុីរ៉ង់មានទំនុកចិត្ត ។
កាលពីចុងខែធ្នូ ឆ្នាំ​២០២០ ​ក្រុមវេជ្ជសាស្ត្រអុីរ៉ង់ បានធ្វើតេស្តដំណាក់កាលចុងក្រោយវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ផលិតដោយប្រទេសអុីរ៉ង់ផ្ទាល់ ។ រដ្ឋាភិបាលអុីរ៉ង់ សង្ឃឹមថា វ៉ាក់សាំងផលិតក្នុងប្រទេសរបស់ខ្លួននិឹងយកឈ្នះទៅលើកូវីដ​-១៩ ដោយមិនចាំបាច់ទិញមកពីខាងក្រៅ ។
ក្រសួងសុខាភិបាលអុីរ៉ង់ បានប្រកាសថា គិតដល់​ថ្ងៃទី៨ ខែមករា នៅទូទាំងប្រទេសមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ 1.274.514 នាក់ និងស្លាប់56.018 ៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print