បុគ្គលិកក្រុមហ៊ុនហុងដាចេញពីធ្វេីការត្រូវជនសង្ស័យឆក់យកកាបូបដាក់លុយចំនួន១៤០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីម្នាក់ជាបុគ្គលិកក្រុមហ៊ុនម៉ូតូហុងដាបានស្រែកទ្រហោយំតាមផ្លូវទាំងដៃកាន់តែខ្សែកាបូបយកទៅប្តឹងសមត្ថកិច្ចខណៈដែលនាងចេញពីធ្វេីការហេីយត្រូវជនសង្ស័យឆក់យកកាបូបស្ពាយទៅបាត់ដែលក្នុងកាបូបនោះប្រាក់ចំនួន១៤០០ដុល្លារនិងទូរស័ព្ទដៃមួយគ្រឿងទៀត។
ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤និង១០នាទីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុស្ត្រីរងគ្រោះបានជិះឡំបឺតា​ចេញពីក្រុមហ៊ុនហុងដា​ បំណងទៅផ្ទះជួលនៅម្តុំផ្សារកាណាឌីយ៉ា​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។ ខណកំពុងជិះឡំប្រឺតាឆ្លងផ្លូវស្រាប់តែមានជនសង្ស័យចំនួន២នាក់ជិះម៉ូតូម៉ាកនិច​ ពណ៌ស​ មិនចាំស្លាកលេខមកពីក្រោយធ្វេីសកម្មភាពឆក់យកកាបូបស្ពាយរបស់នាងបានសម្រេចបន្សល់ទុកតែខ្សែកាបូប រួចបន្ថែមល្បឿនម៉តូគេចខ្លួនបាត់ស្រមោលមិនរំខានដល់សមត្ថកិច្ចឡើយ។
ស្ត្រីរងគ្រោះបានបញ្ជាក់ថា​ ក្នុងកាបូបនោះមានប្រាក់សរុប១៤០០ដុល្លារនិងទូរស័ព្ទមួយគ្រឿងទៀត។
ក្រោយកេីតហេតុជនរងគ្រោះបានត្រឹមតែទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទី២ដេីម្បីឱ្យសមត្ថកិច្ចកំណត់មុខសញ្ញា៕ដោយ៖សុខាសែនជ័យ​


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print