ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានដាក់កម្លាំងចម្រុះ តាមដងមហាវិថី និង វិធីតូចធំនៅក្នុងមូលដ្ឋាន ទាំងយប់ទាំងថ្ងៃ ដោយឃាត់ ម៉ូតូប្រភេទធំដែលបំពាក់ស៊ីមាំងប្រែនបណ្ដាលឱ្យ ប៉ះពាល់បរិស្ថាននិងសណ្តាប់ធ្នាប់សាធារណៈបាន ចំនួន៦៥គ្រឿងយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលខណ្ឌដើម្បីធ្វើការអប់រំ និងផាកពិន័យ តាម នីតិវិធី។
ជាក់ស្តែង កាលពីយប់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និង លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការដ្ឋាន នគរបាលខណ្ឌដូនពេញ បានដាក់កម្លាំងចម្រុះ ធ្វើការ បង្ក្រាបម៉ូតូដែលបំពាក់ស៊ីមាំងប្រែនប៉ុណ្ណាលឱ្យប៉ះពាល់ សណ្ហាប់ធ្នាប់សាធារណៈបានចំនួន៦៥គ្រឿង។
គួរបញ្ជាក់ផងដែរ កាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ ២០២១ នេះក្នុងឪកាសដឹកនាំកិច្ចប្រជុំ អន្តរក្រសួងដើម្បី កែសម្រួលលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្តិភាព សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាន ដាក់បទបញ្ជាថ្មី ឲ្យកម្លាំង នគរបាល ពិសេសនៅក្នុង រាជធានី ភ្នំពេញ ត្រូវ សហការ ជាមួយ ក្រសួងសាធារណការ និង ដឹកជញ្ជូន ដើម្បី ស្រាវជ្រាវ កំណត់ អត្តសញ្ញាណ ម៉ូតូ ធំ ដែលបង្ក សំឡេង រំខាន ដល់ ប្រជាពលរដ្ឋ ។
បន្ថែមទៀតនោះការដាក់បទបញ្ជា របស់សម្តេច ក្រឡាហោម ស ខេង ធ្វើឡើងបន្ទាប់ពី សម្តេច សង្កេតឃើញ ថាមានករណីក្មេងទំនើងមួយចំនួន ជិះ ម៉ូតូ ធំ កែច្នៃបំពង់ស៊ីមាំងខុសលក្ខណៈបច្ចេកទេសនៃលក្ខណៈទ្រង់ទ្រាយដើម ហើយមានសំឡេងលឺខ្លាំងបង្កការរំខាន ដល់ប្រជាពលរដ្ឋពិសេស សម្តេច ផ្ទាល់ក៏ធ្លាប់ជួបការ រំខានដោយសំឡេងបំពង់ ស៊ីម៉ាំងនេះផងដែរ ។
សម្តេច ក្រឡាហោម ស ខេង បានថ្លែងថា « បច្ចុប្បន្ន នៅក្នុង ក្រុងម៉ូតូធំៗ ច្រើនហើយ ក្រសួងសាធារណការ បញ្ចូនផ្លាកលេខមកប៉ូលិសដើម្បីឲ្យដឹង អាសយដ្ឋានម៉ូតូ ហ្នឹង ព្រោះម៉ូតូនេះសុទ្ធតែក្មេងទំនើង វាដកបំពង់ស៊ីមាំង ចេញ។ បើ ឮវាជិះមុខផ្ទះយើង បើដេកកំពុងតែលក់ដឹងតែ ភ្ញាក់ , សម្តេចនាយករដ្ឋមន្ត្រី ធ្លាប់រអ៊ូលើបញ្ហានេះនៅម្តុំ វិមានឯករាជ្យ »៕អត្ថបទ និង រូបភាព៖ រ៉ារ៉ា