ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ១១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ ចាន់ សុីណាត អនុរដ្ឋលេខាធិការ នៃក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង PMU-ADB and WB MOWRAM តំណាងលោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានដឹកនាំក្រុមការងារអនុវត្តគម្រោង សាច់ប្រាក់ពលកម្ម សម្រាប់អភិវឌ្ឍហេត្ថារចនាសម្ព័នជនបទ និងការគាំទ្រកសិករ( CFW ) ក្នុងការជួសជុលអាងទឹក ប្រឡាយ បឹងបួទាំង ០៧កន្លែង ដែលបាក់ហូរច្រោះដាច់ដោយសារទឹកជំនន់ ឆ្នាំ២០២០កន្លងមក រួមមាន ៖
ខេត្តបន្ទាយមានជ័យ
១-អាងទឹកតាម៉េង
២-អាងទឹកពន្លៃ
៣-អាងទឹកត្រពាំងថ្មរ
៤-ទំនប់ស្ពានស្រែង
ខេត្តឧត្តមានជ័យ
៥-ទំនប់ស្ទឹងស្រែង១
ខេត្តបាត់ដំបង
៦-អាងទឹកបាសាក់
៧-ប្រឡាយព្រែកជីក
សូមបញ្ជាក់ថា ការងារនេះបាននឹងកំពុងអនុវត្តយ៉ាងក្តៅគគុក និងទាន់ពេលវេលា ដោយធ្វេីការវិចខ្ចប់ទឹកទុកតាមបណ្តាអាងបឹងបួរនីមួយៗ បច្ចុប្បន្នបណ្តាអាងទឹកទាំងនោះមានទឹកគ្រប់គ្រាន់វិញហេីយសម្រាប់ជូនប្រជាពលរដ្ឋធ្វេីស្រែចំការ នៅរដូវប្រាំង និងការប្រេីប្រាស់ប្រចាំថ្ងៃ ៕
ដោយ៖សុខ ខេមរា