ខេត្តសៀមរាប៖ ជនបរទេសបង់ក្លាដេសចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបធ្វើការឃាត់ខ្លួនបន្ទាប់ពីចូលស្នាក់នៅនៅបំរើការងារខុសច្បាប់នៅក្នុងខេត្តសៀមរាប។
ហេតុការណ៍នេះធ្វើឡើងនៅវេលាម៉ោង៣និង៣០ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅផ្ទះជួលភូមិតាភុលសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។
លោកវរសេនីយ៍ឯក ចៅ ម៉ៅវីរៈ ស្នងការរងទទួលការងារអន្តោប្រវេសន៍បានឲ្យដឹងថា ជនជាតិបង់ក្លាដេសទាំង០៥នាក់នេះស្នាក់នៅផ្ទះជួលចំនួន០២កន្លែងគឺ នៅផ្ទះជួលភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាបចំនួន០២នាក់និងនៅផ្ទះជួលភូមិទ្រាំងសង្កាត់ស្លក្រាម ក្រុងសៀមរាបចំនួន០៣នាក់។
លោកស្នងការរងបានបញ្ជាក់ថាជនជាតិបង់ក្លាដេសទាំង០៥នាក់នេះមានឈ្មោះ៖
១-ឈ្មោះ SHAFEQUL ភេទប្រុសអាយុ៣០ឆ្នាំកាន់លិខិតឆ្លងដែនលេខBB0422691ស្នាក់នៅភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប មុខរបរជាចុងភៅ នៅភោជនីយដ្ឋាន ចាម៉ូណា។
២-ឈ្មោះ HOSSAIQBALL ភេទប្រុសអាយុ២៩ឆ្នាំកាន់លិខិតឆ្លងដែនលេខBB0467273ស្នាក់នៅភូមិតាភុលសង្កាត់ស្វាយដង្គុំក្រុងសៀមរាបមុខរបរជាអ្នកគ្រប់គ្រងនៅភោជនីយដ្ឋានចាម៉ូណា។
៣-ឈ្មោះ HOSSENMDSORROWAR ភេទប្រុសអាយុ២៧ឆ្នាំកាន់លិខិតឆ្លងដែនលេខBB0639133ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ ជាបុគ្គលិកនៅភោជនីយដ្ឋាន ចាម៉ូណា។
៤-ឈ្មោះ PRODAN MD KODDUS ភេទប្រុស អាយុ២៥ឆ្នាំ កាន់លិខិតឆ្លងដែនលេខ BB0119355 ស្នាក់នៅភូមិទ្រាំងសង្កាត់ស្លក្រាមក្រុងសៀមរាបមុខរបរជាចុងភៅនៅភោជនីយដ្ឋានចាម៉ូណា។
៥-ឈ្មោះKHANARMANភេទប្រុសអាយុ២៩ឆ្នាំកាន់លិខិតឆ្លងដែនលេខBA0971929ស្នាក់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប មុខរបរ ជាបុគ្គលិកនៅភោជនីយដ្ឋាន ចាម៉ូណា។
ជនជាតិបង់ក្លាដេសទាំង០៥នាក់នេះ មានទិដ្ឋាការផុតកំណត់នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៥ហើយបានបន្តស្នាក់នៅប្រកបមុខរបរដោយខុសច្បាប់។
បច្ចុប្បន្នជនបរទេសទាំង០៥នាក់ខាងលើនេះត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លូនបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាបដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការបញ្ជូនពួកគេត្រឡប់ទៅស្រុកកំណើតវិញ។
លោកវរសេនីយ៍ឯកចៅម៉ៅវីរះបានបន្តឲ្យដឹងទៀតថាដោយមានការណែនាំពីលោកឧត្តមសេនីយ៍សុខផលអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏ដូចជាលោកឧត្តមសេនីយ៍ទោសតណាឌីស្នងការនគរបាលខេត្តសៀមរាប បានដាក់បទ បញ្ជារយ៉ាងមុតមាំឲ្យកម្លាំងក្រោមឱវាទប្រឹងប្រែងស្រាវជ្រាវនូវរាល់ជនបរទេសទាំងឡាយណាដែលមកស្នាក់នៅនិងប្រកបការងារខុសច្បាប់ក្នុងប្រទេសកម្ពុជា ដើម្បី ធ្វើការចាប់បញ្ជូនទៅស្រុកកំណើតរបស់ ពួកគេវិញ៕
ដោយ៖ជានិរន្ដរ៍