បើករថយន្តលឿនពេកខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវខូចខាតអស់មួយកង់។ចំណែករថយន្តរងការខូចខាតយ៉ាងដំណំ តែសំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ២៨៩ក្បែរសាលារៀនទួលគោក ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាក ភ្នំពេញ 2BT-1044បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តខូចខាតផ្នែកចំហៀងខាងមុខយ៉ាងដំណំ ចំណែកក្បាលនាគពុះចែកទ្រូងផ្លូវខ្ទាតចេញពីជួរអស់មួយកង់។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ ផេងភាព

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print