ជិះកង់ធ្លាក់ប្រឡាយដួលស្លាប់ សង្ស័យផឹកស្រាវឹង

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ក្នុងទឹកប្រឡាយយ៉ាងសង្វេគ ត្រូវបានគេអះអាងបណ្ដាលមកពីគាត់ជិះកង់ធ្លាក់ ព្រោះគាត់ធ្វើដំណើរទាំងខ្លួនស្រវឹងជោគជាំ ។

 ករណីជិះកង់ធ្លាក់ទឹកប្រឡាយបណ្ដាលឲ្យស្លាប់ខាងលើ បានបង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១០ ៤៥នាទី រសៀលថ្ងៃសៅរ៍ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ ត្រង់ចំណុចប្រឡាយទឹក ស្ថិតនៅភូមិខ្វាវ ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់។

 ប្រភពនានាជុំវិញកន្លែងកើតហេតុ ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ សោម សុផាន ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំកើតហេតុ ។

 ប្រភពដដែលបន្តទៀតថា ជនរងគ្រោះត្រូវបានគេដឹងជិះកង់ចេញតូបលក់ស្រាមួយកន្លែងទាំងស្រវឹងស្រាទៀតផង ថែមទាំងមានស្រា១ដបទឹកសុទ្ធផងដែរ លុះដល់កន្លែងកើតហេតុបានជ្រុលធ្លាក់ទឹកប្រឡាយ កង់សង្កត់ពីលើបណ្ដាលឲ្យឈ្លក់ទឹកស្លាប់បែបនេះ ដូច្នេះករណីនេះអាចបណ្ដាលមកពីគាត់ស្រវឹងស្រាខ្លាំងឬងងឹតមុខទើបជិះកង់ធ្លាក់បែបនេះ បច្ចុប្បន្ន សមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ ដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយៈ បុឹម ពិន

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print