ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី៖ សាច់ញាតិសង្ឃឹមថានឹងរកឃើញសាកសពជនរងគ្រោះ

ចែករំលែក៖

មិនមានការបញ្ជាក់ណាមួយថាអ្នកដំណើរណាម្នាក់មានឱកាសរស់រានមានជីវិតលើជើងហោះហើរដែលដឹកមនុស្សចំនួន៦២នាក់បានបាត់ខ្លួនពេលហោះចេញពីទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ីនោះទេ។ កាលពីថ្ងៃទី៩ ខែមករាយន្តហោះប្រភេទប៊ូអុីង៧៣៧ ដែលមានលេខហោះហើរ SJ១៨២ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya បានចាកចេញពីទីក្រុងហ្សាការតាទៅកាន់ទីក្រុង Pontianak ក្នុងខេត្ត West Kalimantan ក៏បាត់នៅលើជើងហោះហើរ(ព្រហ្មលិខិត)មានអ្នកដំណើរ​៥៦នាក់ ក្នុងនោះមានកុមារ​៧នាក់ ទារក​៣នាក់ អាកាសយានិក​២នាក់ និងអ្នកបម្រើការលើយន្តហោះ​៤នាក់។ នៅអាកាសយានដ្ឋានអន្តរជាតិ Supadio មានសាច់ញាតិអ្នកដំណើររងគ្រោះ​លើជើងហោះហើរខាងលើមកតាមដានព័ត៌មានដោយសង្ឃឹមថានឹងរកឃើញសាកសព ។ សាច់ញាតិស្រែកទ្រហោយំ​នៅអាកាសយានដ្ឋាន​​ដោយសារតែការបាត់បង់មនុស្សជាទីស្រឡាញ់របស់ខ្លួន។
លោក Muhammad Haekal
ដែលមានបងជីដូនមួយ​ឈ្មោះ​Athar Rizki Riawan និងសមាជិកក្នុងគ្រួសារ​៤នាក់នៅលើជើងហោះហើរSJY182 សង្ឃឹមថានឹងរកឃើញសាច់ញាតិរបស់ខ្លួន បើទោះបីស្លាប់ឬរស់ក្តី។
លោក​ Muhammad Haekal ​និយាយទៅកាន់សារព័ត៌មាន​Channel News Asia ថា «ខ្ញុំសង្ឃឹមថានឹងរកឃើញ​សាកសពសាច់ញាតិរបស់ខ្ញុំយកមកធ្វើបុណ្យតាមប្រពៃណី ហើយបញ្ជុះដោយត្រឹមត្រូវ»៕

        

...

ដោយ៖ធី រីណា(រូបភាព៖AP+Reuters )

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print