ភ្នំពេញ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ បានថ្លែងយ៉ាងដូច្នេះថា, • អាមេរិក ឈានដល់ដំណាក់កាល បំបាក់មុខគ្នា ឬសងសឹក?។
លោកបានលើកឡើងថា, គេព្យាករណ៍ថា ប្រសិនបើនៅតែជំរុញទម្លាក់លោក ត្រាំ (impeachment) ដើម្បីបំបាក់មុខ នោះបាតុកម្មបែបនេះ «រលកទី២» នឹងកើតឡើងជាថ្មី ដើម្បីបំបាក់មុខវិញ ក្នុងថ្ងៃផ្ទេរអំណាច។ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានសហភាពសហព័ន្ធអ្នកសាព័ត៌មានកម្ពុជា បានធ្វើការបញ្ជាក់ថា, មាន៥ចំណុចធំ ដែលនឹងកើតឡើង ហើយអាចកាន់តែអាក្រក់ទៅ។ ប្រជាធិបតេយ្យបែបនេះ ប្រហែលមិនមែនជាគំរូទេ។
• «គ្រប់គ្រងបញ្ហា – ការពារវិបត្តិ» គឺជាតួនាទី ដែលបញ្ជាក់ពីសមត្ថភាពរបស់មេដឹកនាំ។ ប៉ុន្តែ ប្រហែលមិនមែន មនុស្សគ្រប់គ្នា ចេះតែអាចធ្វើរឿងធំ២នេះបានទេ។ ខ្ញុំយល់អ៊ីចឹង!
លោកបន្តថា, • ទើបតែថ្ងៃនេះ! អាមេរិក យល់ច្បាស់ថា៖ «ការបញ្ចេញមតិ តាមបណ្តាញសង្គម» បង្កគ្រោះថ្នាក់ ហើយធ្វើឲ្យប្រជាជាតិខ្លួនអាប់ឱន។ ឥឡូវ ក្រុមហ៊ុនបណ្តាញសង្គម បិទខ្ទេច បិទខ្ទី បិទទាំងគណនីប្រធានាធិបតី បិទទាំងគណីពិត បិទទាំងក្លែងក្លាយលាក់មុខ និងបិទទាំងវេទិកាបញ្ចេញមតិ ព្រោះបារម្ភបាតុកម្ម រលកទី២ខាងមុខ។
• សុំជូន បាលី យកទៅប្រើ៖ «ទប់ស្កាត់បញ្ហា – ការពារវិបត្តិ» ហើយពីពេលនេះតទៅ កុំបាច់ប្រដៅគេឯង 🇰🇭៕