ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃេីញដេកសន្លប់ក្នុងកញ្ចុះមួយកន្លែងក្នុងបរវេនវត្តតាំងរនាម ភូមិតាំងរនាម សង្កាត់ប្រទះឡាង ខណ្ឌកំបូល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ ដោយសង្ស័យត្រូវថ្នាំគេ។
ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុសអាយុប្រហែល ៣០ឆ្នាំជាង ស្លៀកខោយឺតជេីងខ្លីពណ៌ស ពាក់អាវយឺតដៃខ្លីពណ៌ស ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុប្រជាពលរដ្ឋដែលធ្វេីដំណេីរឆ្លងកាត់ទីនោះក៏ប្រទះឃេីញជនរងគ្រោះដេកដួលនៅក្នុងកញ្ចុះហៅក៏មិនក្រោក ឃើញដូចនេះក៏រាយការណ៍ទៅអជ្ញាធរមានសមត្ថកិច្ចដេីម្បីចុះមកពិនិត្យជាក់ស្តែង ។ ដោយឃេីញសភាពមិនស្រួលសមត្ថកិច្ចក៏ហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ដេីម្បីមកទទួលយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។
បេីតាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ជនរងគ្រោះត្រូវថ្នាំងងុយដេក ដោយសង្ស័យមានជនសង្ស័យល្មួងហៅមកផឹកស៊ីរួចដាក់ថ្នាំសណ្តំយកទ្រព្យសម្បត្តិ៕ដោយ៖សុខាសែនជ័យ