លោក ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ទី១០ ខែមករា ឆ្នាំ២០២១ នៅស្នាក់ការគណបក្សប្រជាជនស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង លោក ជា វ៉ាន់ដេត បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកផុស ដើម្បីសិក្សាស្វែងយល់និងស្តាប់បញ្ហានានាដែលស្រុកនិងឃុំនីមួយៗបាននិងកំពុងប្រឈម រួមមាន បញ្ហាដីធ្លី បញ្ហាប្រព័ន្ធធារាសាស្រ្ត ការស្វែងរកទីផ្សារកសិផលជូនប្រជាពលរដ្ឋជាដើម។ នៅក្នុងកិច្ចប្រជុំនេះ លោក ជា វ៉ាន់ដេត ក៏បានដោះស្រាយបញ្ហាមួយចំនួន និងបានសំណូមពរដល់ក្រុមការងារចុះមូលដ្ឋានបង្កើនកិច្ចសហការគ្នាជាមួយថ្នាក់មូលដ្ឋាន ឱ្យបានកាន់តែជិតស្និទ្ធថែមទៀត។ ក្រោយពីកិច្ចប្រជុំនៅស្នាក់ការបក្សស្រុក លោកក៏បានចុះជួបសំណេះសំណាលជាមួយគណៈកម្មាធិការគណបក្សឃុំខ្លុងពពក និង ប្រធាន អនុប្រធាន និងសមាជិកភូមិ ព្រមទាំងបានដោះស្រាយសំណូមពរមួយចំនួនផងដែរ៕


ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print