អនុវត្តការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យអនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ សម្រាប់ឆ្នាំសិក្សា២០២១

ចែករំលែក៖

ភ្នំពេញ: ក្រសួងអប់រំ យុវជន កីឡា បានចេញសេចក្តីប្រកាសព័ត៌មាន ការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យ អនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺភូរីដ ១៩ សម្រាប់ឆ្នាំសិក្សា២០២១។ ក្នុងនោះដោយបញ្ជាក់ថា, រាជធានីភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១៖ នៅថ្ងៃនេះ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រពីយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការសម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឱ្យកុមារកម្ពុជាចូលរៀនវិញហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លង រាលដាលជំងឺកូវីដ-១៩។ ខណៈដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយជំងឺកូវីដ-១៩នៅតែ ជាបញ្ហាប្រឈម ក្នុងសកលលោក នៅឡើយយុទ្ធនាការថ្មីនេះ មានសារៈសំខាន់ក្នុងការធានាឱ្យបរិស្ថានសាលារៀនមាន សុវត្ថិភាពតាមដែលអាចធ្វើទៅបាន។ យុទ្ធនាការក៏មានគោលបំណងផ្សព្វផ្សាយព័ត៌មានដល់គ្រួសារ និងកុមារ ដែលការរៀនសូត្ររបស់ខ្លួនត្រូវបានរំខានដោយជំងឺឆ្លងនេះ ដោយលើកទឹកចិត្តឱ្យពួកគេផ្តល់អាទិភាពដល់ការ រៀនសូត្រ បើទោះជាត្រូវជួបនឹងការលំបាកយ៉ាងណាក៏ដោយ។

យុទ្ធនាការនេះធ្វើឡើងក្រោមប្រធានបទ “ការពារខ្លួនឥលូវនេះ កុំចាំស្អែក” ដោយពង្រឹងការអនុវត្ត ឥរិយាបថការពារសុវត្ថិភាពពីជំងឺកូវីដ-១៩ ក៏ដូចជាផ្សព្វផ្សាយសារ ជាច្រើនដទៃទៀត ដើម្បីឱ្យសាលារៀនមាន បរិស្ថានសុវត្ថិភាព សុខភាពល្អ និងការអភិវឌ្ឍសម្រាប់កុមារ។ សារអប់រំទាំងនេះ នឹងត្រូវបានផលិតជា វីដេអូ ផ្ទាំងរូបភាពស្ពត់វិទ្យុ និងសារជាអក្សរ ជាមួយភាពច្នៃប្រឌិត សម្រាប់ផ្សព្វផ្សាយទៅទូទាំងប្រទេស។ សម្ភារផ្សព្វផ្សាយក៏មានបោះពុម្ភជាខិត្តប័ណ្ណ និងជាប្រភេទល្បែងកម្សាន្តជាដើម សម្រាប់ឱ្យកុមារយកទៅផ្ទះវិញ ដើម្បីឱ្យសារអប់រំអាចជ្រួតជ្រាបទៅដល់គ្រួសារ និងសហគមន៍។ លើសពីនេះ ក៏មានការផលិតសៀវភៅណែនាំ ជារូបភាពសម្រាប់គ្រូ និងនាយកសាលា អំពីគោលការណ៍ណែនាំស្តីពីសុវត្ថិភាព ព្រមទាំងបញ្ជីត្រួតពិនិត្យ និងដំបូន្មានសំខាន់ៗ សម្រាប់ចែកជូនសាលារៀនជាង ១៦.៥០០០សាលា ដើម្បីឱ្យលោកគ្រូ អ្នកគ្រូអាច ចាប់ផ្តើមត្រៀមខ្លួនពេញលេញសម្រាប់ឆ្នាំសិក្សាថ្មី។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ “អាទិភាពរបស់យើងក្នុងអំឡុងពេលមានជំងឺឆ្លងរាលស្អាតជាសកលកូវីដ- ១៩ គឺការពារសុវត្ថិភាពកុមារ រួមទាំង ប្រើប្រាស់គ្រប់មធ្យោបាយដែលអាចធ្វើបានទាំងអស់ ដើម្បីជួយឱ្យពួកគេនៅតែបន្តទទួលបានការអប់រំ។ យើង មានមោទនភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរក្សាចំនួនករឆ្លងជំងឺនេះឱ្យនៅ តិចបំផុត បើធៀបនឹងប្រទេសដទៃទៀតនៅក្នុងពិភពលោក ហើយស្របពេលជាមួយគ្នា ធានាឱ្យមានការ រៀនសូត្រពីចម្ងាយសម្រាប់សិស្សានុសិស្សគ្រប់រូប និងបើកដំណើរការសាលារៀនឡើងវិញឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន។ឯកឧត្តមបានបន្តទៀតថា “ឥលូវនេះ ឆ្នាំសិក្សាថ្មីបានចាប់ផ្តើមហើយយើងចង់ បញ្ជាក់ពីសាររបស់យើងឱ្យបានច្បាស់ថា យើងចង់ឱ្យកុមារវិលត្រឡប់ចូលសាលារៀនវិញ និងចង់ឱ្យពួកគេ ដឹងថា យើងទាំងអស់គ្នាប្រឹងប្រែងធ្វើការងារយ៉ាងច្រើន ដើម្បីការពារពួកគេពីការឆ្លងមេរោគនេះ។ ពួកគេ ក៏ចាំបាច់ត្រូវបំពេញតួនាទីរបស់ខ្លួន ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំដែលផ្សព្វផ្សាយ ក្នុងយុទ្ធនាការនេះ”។
សូមអានទាំងស្រុងនូវ សេចក្តីប្រកាសព័ត៌មាន ការពារខ្លួនឥលូវនេះ កុំចាំស្អែក៖ យុទ្ធនាថ្មីសម្រាប់ការចូលរៀនវិញ ជំរុញឱ្យ អនុវត្តឥរិយាបថការពារសុវត្ថិភាពពីជំងឺភូរីដ ១៩ សម្រាប់ឆ្នាំសិក្សា២០២១ ដូចខាងក្រោម៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print