កម្លាំងកងការពារព្រំដែនលេខ៥០១ ប្រចាំការត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ និងបន្តសហប្រតិបត្តិការល្អជាមួយភាគីមិត្ត

ចែករំលែក៖

ខេត្តកោះកុង ,អង្គភាពកងការពារព្រំដែនលេខ៥០១ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ក្រោមការចង្អុលបង្ហាញរបស់លោកវរសេនីយ៍ទោ កែវ សុផល មេបញ្ជាការស្ដីទី កងការពារព្រំដែនលេខ៥០១ ធ្វើការចាត់កម្លាំង ចេញសកម្មភាពល្បាតព្រំដែនចាប់ពីអូររំដេង ព្រំប្រទល់ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ដល់ភ្នំធំ ព្រំប្រទល់ស្រុកសំឡូត ខេត្តបាត់ដំបង។ និងចាត់តាំងប្រើប្រាស់កម្លាំងពួនស្ទាក់បទល្មើសផ្សេងៗដែលអាចកើតមានតាមខ្សែបន្ទាត់ព្រំដែន។  បន្ថែមនោះក៏បាន ចាត់តាំងប្រើប្រាស់កម្លាំង ចំនួន ៣៤នាក់ ត្រៀមត្រួតពិនិត្យពលករឆ្លងដែនពីប្រទេសថៃ។ ដោយឡែកការងារទំនាក់ទំនង អង្គភាពមានការទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។

 ជាមួយគ្នាផងដែរអង្គភាពទីបញ្ជាការកង ចាត់តាំងកម្លាំងមួយចំនួន ធ្វើការងារកសាងអង្គភាព ដូចជា រៀបចំកែសម្រួលជុំវិញខឿនអគារស្នាក់ និងបន្តការងារកសាងអង្គភាព កម្លាំងមួយផ្នែកទៀត ធ្វើការងារបង្កបង្កើនផល់និងចិញ្ចឹមសត្វ៕

ដោយ, សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print