រក​ឃើញ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែងនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង, បើយោងតាមព័ត៌មានបឋម ត្រូវបានគេបញ្ជាក់ថា, រក​ឃើញ​ជំងឺ​គ្រុន​ផ្ដាសាយ​បក្សី (H5N1) នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​មាន់​មួយកន្លែង ស្ថិត​ក្នុង​ភូមិ​ព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្ត​បាត់ដំបង។

 ​ការរក​ឃើញនេះ  បន្ទាប់​ពី​មាន​សត្វ​មាន់​ជាង ១ពាន់ក្បាល ក្នុង​កសិដ្ឋាន​បានងាប់ជាបន្តបន្ទាប់ កាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ​មករា ឆ្នាំ២០២១ កន្លង​មកនេះ។ នេះ​បើតាមលទ្ធផល ធ្វើ​តេស្តសំណាកសត្វមាន់ងាប់ដែល ទើបតែចេញ នៅ​ល្ងាចថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២១។

តាមរយៈដំណឹងនេះ នៅយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រាប់តាមប្រព័ន្ធគ្រុប Telegram ឲ្យដឹងថា, “ករណីកើតលើសត្វមាន់”។ ដោយលោកស្រី មិនទាន់ធ្វើការបកស្រាយជុំវិញបញ្ហានេះ អាចប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋឬមួយយ៉ាងណានោះនៅឡើយទេ។ ចំពោះខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ក៏ដូចជាក្រសួងកសិកម្ម ហ្នឹងខាងពេទ្យសត្វ មិនទាន់ធ្វើការបញ្ជាក់ជុំវិញបញ្ហានេះនៅឡើយទេ។

ចំពោះព័ត៌មានលំអិត អង្គភាព នគរដ្រេហ្គន នឹងធ្វើការផ្សព្វផ្សាយបន្តទៀត៕

ដោយ,សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print