នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត នៅក្នុងកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដាប់របាយការណ៍ ស្ដីពីការគ្រប់គ្រងជនបរទេសអន្តោប្រវេសន្ត នៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួម ពី ឧត្តមសេនីយ៍ឯក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ ឲ្យក្រុមការងារដែលពាក់ព័ន្ធ ត្រូវបន្ត និងយកចិត្តទុកដាក់ការងារជនបរទេសអន្តោប្រវេសន្ត ជាពិសេសការត្រួតពិនិត្យ ការផ្ដល់ឯកសារជនបរទេសអន្តោប្រវេសន្ត ក្នុងប្រទេសកម្ពុជាឲ្យបានចប់សព្វគ្រប់។ ក្នុងនោះដែរឯកឧត្តម ក៏បានឲ្យក្រុមការងារលើកពីបញ្ហាប្រឈម និងបន្តចូលរួមដោះស្រាយបញ្ហាផងដែរ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print