មហាជនចង់ឲ្យខេមរៈស្រីពៅ ចេញបកស្រាយផ្ទាល់ជាងការបញ្ជាក់របស់ខេមរៈសិរីមន្ត

ចែករំលែក៖

ភ្នំពេញ៖ដំណឹងអកុសល្យរបស់តារាចម្រៀងស្រី ខេមរៈ ស្រីពៅ ហាក់នៅមិនទាន់ស្ងប់ស្ងាត់នៅឡើយពេលបើទោះបីជាក្រុមគ្រួសារនាងព្យាយាមច្រានចោលដំណឹងប្រតិកម្មថ្មាំរក្សាសម្រស់នោះក្តី។ ក្រោយពីមានព័ត៌មានអកុសលជាច្រើនជុំវិញស្ថានភាពជំងឺរបស់តារាចម្រៀងដ៏ល្បីល្បាញកញ្ញាខេមរៈស្រីពៅនៅល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបងប្រុសបង្កើតរបស់នាងគឺលោកខេមរៈសិរីមន្តបានចេញនូវវីដេអូមួយនៅលើបណ្តាញសង្គមហ្វេសបុកបញ្ជាក់ពីស្ថានភាពជំងឺរបស់ប្អូនស្រី ប៉ុន្តែការបញ្ជាក់នេះត្រូវបានអ្នកគាំទ្រជាច្រើនស្នើឲ្យក្រុមគ្រួសារបង្ហាញរូបថតឬវីដេអូឃ្លីបថ្មីចុងក្រោយរបស់ ខេមរៈស្រីពៅវិញ។

ប៉ុន្មានថ្ងៃចុងក្រោយនេះដំណឹងតារាចម្រៀង ខេមរៈស្រីពៅ មានបញ្ហាសុខភាពរហូតធ្លាក់ខ្លួនឈឺដេកដួលត្រូវបានបង្កើតភាពភ្ញាក់ផ្អើលពេញផ្ទៃប្រទេសដែលបានៅតែជាប្រធានបទសំខាន់សម្រាប់មហាជន។ បងប្រុសបង្កើតរបស់នាងលោកខេមរៈសិរីមន្តបានចេញមុខមកស្រាយតាមវីដេអូខ្លីមួយ។

ក្នុងវីដេអូខ្លីរយៈពេលប្រមាណជិត១០នាទីតារាចម្រៀង ខេមរៈ សិរីមន្ត បានថ្លែងនូវអំណរគុណចំពោះក្តីបារម្ភនិងការសាកសួរសុខទុក្ខទៅដាល់ប្អូនស្រីបណ្តូលចិត្តដែលលេចលឺដំណឹងអកុសល្យមួយចំនួនពិសេសគឺដំណឹងនាងធ្លាក់ខ្លួនឈឺធ្ងន់។លោកបញ្ជាក់ថាប្អូនស្រីលោកមិនមានជំងឺធ្ងន់ធ្ងរដល់ថ្នាក់ដេកលើស្លឹកចេកឬស្ថិតក្នុងដំណាក់កាលរលះរលួយសាច់ដូចដំណឹងកន្លងមកទេ។

លោកទទួលស្គាល់ថា ខេមរៈ ស្រីពៅ ពិតជាមានជំងឺប៉ុន្តែជាជំងឺផ្នែកបំពង់សំឡេងផ្នែកពោះវៀនក្រពះប៉ុណ្ណោះ ហើយក៏ជាហេតុដែលមិនអាចឲ្យប្អូនស្រីលោកច្រៀងបំពេរអារម្មណ៍ទស្សនិកជនបានដូចរាល់ដង ហើយលោកក៏ព្យាយាមនាំប្អូនស្រីចេញទៅព្យាបាលនៅប្រទេសថៃផងដែរ។

ក្រៅពីអរគុណនិងបដិសេធបញ្ជាក់ពីលើដំណឹងអកុសល្យនេះតារាចម្រៀងលំដាប់ជួរមុខនេះបានបង្ហាញពីអារម្មណ៍អាក់អន់ស្រពន់ចិត្តជាមួយនឹងបណ្តាញសារព័ត៌មានក៏ដូចជាអ្នកជិតខាងមួយចំនួនដែលទម្លាយដំណឹងអកុលសល្យដែលលោកចាត់ទុកថាប្រាសចាកពីការពិត។លោកបានចាត់ទុកពាក្យចរចាមអារាមមួយចំនួនខាងលើអាចធ្វើឲ្យមានការប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសាររបស់លោកពិសេសមានការលើកឡើងថា លោកមិនយកចិត្តដាក់មើលប្អូនស្រី។

ក្នុងរយៈពេលមិនបានបីម៉ោងប៉ុណ្ណោះវីដេអូខ្លីនេះត្រូវបានចែកចាយនឹងមានអ្នកចូលមើលប្រមាណកន្លះលានដងជាមួយនឹងការបញ្ចេញយោបល់(Comment) ជាច្រើនស្ទើមិនគួរឲ្យជឿដែលភាគច្រើនជូនពរតារាចម្រៀងស្រីត្រកូលខេមរៈឆាប់ជាសះស្បើយពីជំងឺហើយអ្វីដែលមហាជននិងអ្នកគាំទ្រតារាចម្រៀងខាងលំណូមពរគឺការចង់ឃើញរូបថតឬវីដេអូឃ្លីបរបស់តារាចម្រៀងខេមរៈស្រីពៅដោយផ្ទាល់នឹងភ្នែក។

អ្នកលេងហ្វេសប៊ុកម្នាក់លើកឡើងថា“ខ្ញុំដឹងថាបងប្រុសស្រឡាញ់ហើយយកចិត្តទុកដាក់ take care លើបងពៅប៉ុណ្ណាព្រោះបងការពារណាស់ទៅកិត្តិយសបងពៅមិនដូចតារាដទៃនោះទេបងពៅក៏មិនដែលសម្តែងជាមួយតារាប្រុសណាក្រៅពីបងដែរ ប៉ុន្តែសុំបង្ហាញឲ្យកាន់តេច្បាស់បានអត់? រូបថតគាត់ឬក៏ clip video គាត់ណាបង? កុំឲ្យពួកខ្ញុំនៅតែយល់ច្រលំហើយក៏ដើម្បីឲ្យអ្នកដែលនិយាយមិនពិតខ្មាស់គេវិញម្តងណាបងប្រុស។

ចាត់ទុកថាជាការតបស្នងការបារម្ភរបស់ទស្សនិកជនទៅបងប្រុស”។អ្នកបញ្ចេញយោបល់ម្នាក់ផ្សេងទៀតលើកឡើងស្រដៀងគ្នាដែរថា“សម្រាប់ខ្ញុំគឺមានបញ្ហាពីរនៅក្នុងរឿងនេះ! ទីមួយគឺហេតុអីបានគេនៅសុខៗក៏សុខចិត្តប្រើមាត់ឆ្កែទៅប្រឌិតរឿងកញ្ញា? ទី2គឺបើមិនដូចគេនិយាយទេហេតុអៅក៏មិនចេញមុខបកស្រាយទុកឲ្យគេនៅឆ្ងល់ចឹង? ចង់ល្បីដោយសាររឿងចចាមអារាមចឹងមែន? ច្រៀងពិរោះដែរតាសសម្រស់ក៏ស្អាតទៀតមេចមិនខំឲ្យល្បីរឿងសមត្ថភាពសម្តែងវិញទៅ? ហើយបើឈឺវិញមែនគឺមានតែពាក្យថាអាណិតប៉ុណ្ណោះក្នុងនាមជាអ្នកគាំទ្រម្នាក់់។ (កុំតូចចិត្តនឹងពាក្យថាចង់ស្អាតអី គ្មានអ្នកណាមិនចង់ស្អាតនោះទេ)។

ក្រៅពីអ្នកគាំទ្រទាំងពីរខាងលើនេះនៅមានអ្នកបញ្ចេញយោបល់ជាច្រើននាក់ទៀតបានស្នើឲ្យមានការបញ្ជាក់ពីសាមីខ្លួនពិសេសការបញ្ចេញវីដេអូខ្លីរូបថតក្តីបើទោះជានាងមានបញ្ហាសុខភាពមែននោះក៏ដោយ។ទោះជាយ៉ាងណាកន្លងមកនេះបងប្រុសរបស់នាងគឺលោកខេមរៈភិរុណលើកឡើងជាមួយអ្នកសារព័ត៌មានថាប្អូនស្រីលោកមិនមានជំងឺអ្វីទេហើយក៏មិនចាំបាច់មានការបកស្រាយតាមរយៈសន្និសីទសារព័ត៌មានឬវីដេអូខ្លីអ្វីដែរដែលោកចាត់ទុកថាជារឿងធម្មតារបស់តារាល្បី៕

PPP-Khemarak-sreypov-e1454467800808

IMG_6800

_1353546665

https://www.facebook.com/nkdnews/videos/525220964304309/

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print