សត្វគោ៣ក្បាលឆ្លងកាត់ផ្លូវពេលយប់ត្រូវរថយន្តបើកបុក តែសំណាងល្អមនុស្ស៣នាក់មិនរងគ្រោះថ្នាក់

ចែករំលែក៖

ខេត្តស្វាយរៀងះ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់មួយបណ្ដាលឱ្យសត្វគោងាប់៣ក្បាលភ្លាមៗខណៈពួកវាដើរឆ្លងផ្លូវពេលយប់ត្រូវរថយន្តបើកបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិតែសំណាងដែរដែលជិះរថយន្តមិនមានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីយប់
ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ស្ថិតនៅលើផ្លូវក្រាលកៅស៊ូ៣១៧B ក្នុងភូមិកំពោតម្រាក់ ឃុំពពែត ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះឯក ធា អាយុ៣១ឆ្នាំ រួមដំណើរជាមួយប្រពន្ធឈ្មោះកូយ គន្ធា អាយុ៣០ឆ្នាំ និងកូនស្រីម្នាក់ រស់នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ចំណែកសត្វគោងាប់៣ក្បាលមិនត្រូវបានស្គាល់ម្ចាស់នៅឡើយទេខណៈរង់ចាំជាងមួយម៉ោងមិនឃើញម្ចាស់មកដោះស្រាយទើបសមត្ថកិច្ចសម្រេចប្រគល់ឱ្យម្ចាស់រថយន្តលក់ដើម្បីយកលុយជុសជុលរថយន្ត។

បើតាមម្ចាស់រថយន្តបានឱ្យដឹងថា មុនកើតហេតុគាត់បានបើករថយន្តមួយគ្រឿងម៉ាកហាយឡេនឌ័រ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ២BC-១៦០៥ រួមដំណើរជាមួយប្រពន្ធនិងកូន ក្នុងទិសដៅពីជើងទៅត្បូងលើផ្លូវក្រាលកៅស៊ូ៣១៧B ខណៈនោះស្រាប់តែមានសត្វគោចំនួនបីក្បាលដើរឆ្លងកាត់ផ្លូវពីលិចទៅកើត ទាំងយប់ធ្វើឱ្យគាត់ជាន់ហ្វ្រ័ងមិនទាន់ក៏បុកពេញទំហឹងតែម្ដង។

ប្រភពបន្តថា នេះពិតជាសំណាងហើយដែលគាត់និងក្រុមគ្រួសារមិនមានអ្នករងរបួសគ្រាន់តែខូចខាតរថយន្តធ្ងន់ផ្នែកខាងមុខប៉ុណ្ណោះ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print