អភីបាលក្រុងវ៉ាស៊ីនតោន លោក D.C Michael Sherwin បានប្រកាសថា ទោសសម្រាប់អ្នកបង្កអំពើហិង្សានៅវិមានរដ្ឋសភា (វិមានកាពីតូល) អាចនឹងជាប់គុក២០ឆ្នាំ ។ លោកបន្តទៀតថា អ្នកដែលចូលរួមធ្វើបាតុកម្មអាចនឹងត្រូវជាប់ទោសខុសៗគ្នា។
លោក D.C Michael Sherwin បន្តទៀតថា នៅពេលនេះក្រុម FBI កំពុងស្វែងរកចាប់ខ្លួនអ្នកចូលរួមបង្កហិង្សានៅវិមានរដ្ឋសភា ។ ជាមួយគ្នានេះ ក្រុមជំនាញ ក៏កំពុងតែស្រាវជ្រាវករណីពាក់ព័ន្ធអាវុធនៅក្នុងវិមានរដ្ឋសភាផងដែរ។
គិតមកដល់ថ្ងៃទី១២ខែមករា ពេលវេលានៅអាមេរិក ក្រុម FBI បានកំណត់អត្តសញ្ញាណបាតុករដែលបង្កហិង្សានៅវិមានកាពីតូល
កាលពីថ្ងៃទី៦ខែមករាចំនួន១សែននាក់ហើយ។ ជាមួយគ្នានេះក្រុម FBI កំពុងស្រាវជ្រាវអ្នកដែលបង្កហិង្សាចំនួន១៧០នាក់ ក្នុងនោះមាន ២០នាក់នៅទីក្រុង Columbia និង៤០នាក់នៅទីក្រុងវ៉ាស៊ីនតោន។
ជាមួយគ្នានេះដែរក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក បានសម្រេចលុបគណនីរាប់ពាន់ដែលពាក់ព័ន្ធ អំពើហិង្សានៅអាមេរិក។ ក្រុមហ៊ុន Twitter បានលុបគណនី ចំនួន៧ម៉ឺនដែលបង្ហោះសារមានលក្ខណញុះញង់ បង្កហិង្សា។
អំពើហិង្សានៅវិមានកាពីតូល បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមិននឹកស្មានដល់ថាប្រទេសបិតាប្រជាធិបតេយ្យ មានហេតុការណ៍បែបនេះកើតឡើង។ កន្លងមក លោកត្រាំក៏បានទទួលកំហុសថា លោកក៏មានចំណែកនៅក្នុងអំពើហិង្សានោះដែរ៕
រូបភាព៖ Reuters