បុរស២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទចែកចាយគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០២១ វេលាម៉ោង១៦:០០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនស្ថិតនៅក្រុម ១ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ  ។

១-ជនសង្ស័យឈ្មោះ នួន រតនា ភេទ ប្រុស ឆ្នាំកំណេីត ១៩៩៦ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ក្រុម១ ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងមានស្រុកកំណេីត នៅភូមិកន្ទួត ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

២-ជនសង្ស័យឈ្មោះ សយ វណ្ណតាក់ ភេទប្រុស ឆ្នាំកំណេីត១៩៩៣ ជនជាតិ ខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់៤ ក្រុង/ខេត្តព្រះសីហនុ និងមានស្រុកកំណេីតនៅភូមិក្រោលគោ ឃុំក្រោលគោ ស្រុកព្រៃស្វាយ ខេត្តស្វាយរៀង ។

វត្ថុតាងរួមមាន : ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀន៥កញ្ចប់ធំ, ទូរស័ព្ទ២គ្រឿង, ម៉ូតូ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និង ចាត់ការតាមនិីតិវិធីច្បាប់៕ឆ្លាម សមុទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print