ករណីគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឥណ្ឌូនេស៊ី ក្រុមជួយសង្គ្រោះផ្អាកសកម្មភាពស្វែងរកដោយសារអាកាសធាតុអាក្រក់

ចែករំលែក៖

សកម្មភាព​ស្វែងរកសាកសព ត្រូវបានផ្អាកនៅថ្ងៃទី១៣ខែមករានេះដោយសារតែអាកាសធាតុអាក្រក់ ។ ​នៅព្រឹកថ្ងៃទី​១៤​ ខែមករាស្ថានភាពនឹងល្អប្រសើរជាងមុន ហើយក្រុមជួយសង្គ្រោះនឹងបន្តសកម្មភាពស្វែងរកជាបន្តទៀត។
នៅថ្ងៃទី​១៣ខែមករានេះ ក្រុមជួយសង្គ្រោះ​ដែលមានក្រុមមុជទឹក​បានផ្អាកសកម្មភាព​ស្វែងរកប្រអប់ខ្មៅទីពីររបស់យន្តហោះដឹកអ្នកដំណើរ Sriwijaya Air ដែលជួបគ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃទី ៩ខែមករា ​​ដោយសារតែអាកាសធាតុអាក្រក់ ។
លោក​Bagus Puruhito អ្នកទទួលបន្ទុកដឹកនាំសកម្មភាពស្វែងរកជួយសង្គ្រោះ​​យន្តហោះដែលជួបគ្រោះថ្នាក់ខាងលើ បានលើកឡើងថា អាកាសធាតុអាក្រក់​ ភ្លៀងខ្លាំង​ រលកសមុទ្រធំៗ​កម្ពស់ជាង ២,៥ម៉ែត្របង្កផលលំបាកដល់ក្រុមជួយសង្គ្រោះ ។ មិនតែប៉ុណ្ណោះមានចុះអ័ព្ទយ៉ាងក្រាស់ពិបាកក្នុងការស្វែងរក។
លោក​Bagus Puruhito បន្តទៀតថា សកម្មភាពស្វែងរកនឹងត្រូវតភ្ជាប់វិញនៅព្រឹកថ្ងៃទី១៤ខែមករា​​។ លោក​បន្តទៀតថា ក្រុមជួយសង្គ្រោះនឹងរកឃើញប្រអប់ថតសំឡេង​ក្នុងបន្ទប់ហោះហើរយន្តហោះដែលជួបគ្រោះថ្នាក់។
ជើងហោះហើរ លេខ SJ 182 ហោះហើរចេញពីទីក្រុងចាការតា ទៅកាន់ទីក្រុងPontianak ក្នុងខេត្ត​West Kalimantan ក៏ជួបគ្រោះថ្នាក់ ​ក្រោយហោះហើរបានតែ ៤នាទីប៉ុណ្ណោះ ធ្លាក់ចូលតំបន់សមុទ្រ ។ អ្នកដំណើរនៅលើយន្តហោះទាំង៦២នាក់ស្លាប់ទាំងអស់ ។ យន្តហោះដែលជួបគ្រោះថ្នាក់នោះបានហោះហើររយៈពេល​២៧ឆ្នាំកន្លងមកហើយ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print