ភ្នំពេញ៖ ជនជាតិបរទេស២នាក់បាន ដេកស្លាប់នៅក្នុង ខុនដូរ LH RESiDENCE ត្រូវបានគេសង្ស័យថាជារឿងឃាតកម្ម បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យនៅវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២១ ផ្លូវលេខ៩ ជាន់ទី៩ ក្នុង សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះខាងលើជាជនជាតិបរទេស២នាក់ប្រុសម្នាក់ស្រីម្នាក់ មិនទាន់ស្គាល់អត្តញ្ញាណ។
បើតាមសំដីសមត្ថកិច្ចបានបង្ហើបប្រាប់ អង្គភាព នគរដ្រាហ្គន តាមទូរស័ព្ទថា ពិតជាមានករណីជនជាតិបរទេសស្លាប់នៅលើពិតប្រាកដមែនតែមិនទាន់ដឹងមូលហេតុយ៉ាងណានោះទេ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ច័យផងដែល៕ ដោយចីណា
...