ចុះពីលេីរថយន្តទៅទិញអីវ៉ាន់អត់ពន្លត់ម៉ាសុីនរថយន្តត្រូវជនសង្ស័យឡេីងបេីកចេញទៅ តែដេញចាប់បានមកវិញ

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់ចុះពីលេីរថយន្តដោយមិនបានពន្លត់ម៉ាសុីន រួចដើរទៅទិញអីវ៉ាន់មួយភ្លែត ស្រាប់តែមានជនសង្ស័យម្នាក់ឡេីងបេីកចេញទៅ។ឃេីញបែបនេះម្ចាស់រថយន្តក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋដេញតាមចាប់កាលពីវេលាម៉ោង៨និង២០នាទីយប់​ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២១​ នៅចំណុចស្តុបអុីនថឺខន​ តាមបណ្តោយផ្លូវព្រះមុនីរ៉េត​ សង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​  ហេីយជនសង្ស័យព្យាយាមបេីករត់រហូតទៅដល់ផ្លូវលេខ៣១៥​ កែងផ្លូវ​លេខ៥៩៨​ ស្ថិតក្នុងសង្កាត់បឹកកក់២​ ខណ្ឌទួលគោក​  ទេីបជនសង្ស័យឈប់រថយន្តហេីយចុះរត់គេចខ្លួនបាត់ទៅ។ 

តាមប្រភពព័ត៌មានពីម្ចាស់រថយន្តបានឲ្យដឹងថា​ មុនពេលកេីតហេតុរូបគាត់បានបេីករថយន្តម៉ាកម៉ាស្តា​ ពណ៌កណ្តុរល្មែះ ពាក់ស្លាកលេខរដ្ឋ13. 2-2688​ មកទិញតុក្កតាឲ្យកូន​នៅចំណុចខាងកេីតស្តុបអុីនថឺខន​ ខណៈចុះពីលេីរថយន្តទៅទិញតុក្កតាតែមិនបានពន្លត់ម៉ាសុីននោះទេ​   ស្រាប់តែមានជនសង្ស័យម្នាក់មកឡេីងបេីករថយន្តចេញទៅ​ ភ្លាមនោះរូបគាត់ឃេីញទាន់ក៏ស្រែកថាចោរៗបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋជួយដេញតាមរហូតទៅដល់ផ្លូវ៥៩៨កែងផ្លូវលេខ៣១៥​ ដែលជាកន្លែងភ្លេីងស្តុបនិងកកស្ទះចរាចរណ៍ផងនោះទេីបជនសង្ស័យចុះពីលេីរថយន្តហេីយរត់គេចខ្លួនបាត់ទៅ។ 

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់និងនាំជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋានគរបាលខណ្ឌទួលគោកដេីម្បីកំណត់មុខសញ្ញាជនសង្ស័យ៕

    

...

ដោយ៖សុខាសែនជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print