រដ្ឋសភាអាមេរិក កាលពីថ្ងៃទី១៣ខែមករា បានពិភាក្សាស្តីពីការបោះឆ្នោតអនុម័តទៅលើសេចក្តីសម្រេចចោទប្រកាន់ទោសប្រធានាធិបតីដូណាល់ ត្រាំ ពីបទញុះញង់ឲ្យមានអំពើហិង្សានៅរដ្ឋសភា ។ ដូច្នេះការសម្រេចខាងលើធ្វើឲ្យលោកត្រាំក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ដែលត្រូវ ចោទប្រកាន់ទោសពីរលើកក្នុងមួយអាណត្តិ។ នៅក្នុងការបោះឆ្នោតនៅរដ្ឋសភាស្តីពីការចោទប្រកាន់ទោសជាលើកទីពីរដល់ប្រធានាធិបតីដូណាល់ ត្រាំ ទទួលបានសំឡេងគាំទ្រ២៣២ និងប្រឆាំង១៩៧សំឡេង សភាបានសម្រេចជាផ្លូវការចោទប្រកាន់ទោសលោកត្រាំ ជាប់ពាក់ព័ន្ធអំពើហិង្សា។ ជាមួយគ្នានោះសមាជិករដ្ឋសភាមកពីគណបក្សសាធារណរដ្ឋ១០រូបក៏បានបោះឆ្នោតគាំទ្រផងដែរ។ ដូច្នេះ លោកត្រាំក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេបង្អស់ដែលទទួលរងការចោទប្រកាន់ទោសដល់ទៅពីរលើកក្នុងមួយអាណត្តិ។ ការសម្រេចចោទប្រកាន់ទោសកើតឡើងក្រោយពេលដែល មានអំពើហិង្សានៅរដ្ឋសភា ហើយលោកត្រាំជាអ្នកនៅពីក្រោយ។ ក្រោយសភាអនុម័តសេចក្តិសម្រេចខាងលើ នឹងត្រូវបញ្ជូនទៅកាន់ព្រឹទ្ធសភា ដើម្បីកាត់ទោសលោកត្រាំ ។ តាមគម្រោង ព្រឺទ្ធសភាអាមេរិកនិឹងចោទប្រកាន់ទោសលោកត្រាំក្រោយលោកបៃឌិនចូលកាន់តំណែងប្រធានាធិបតីនៅថ្ងៃទី២០ខែមករា ៕
ដោយ៖ ធី រីណា រូបភាព( AP)