យុវជនម្នាក់ស្រវឹងស្រាបើកម៉ូតូដួលខ្លួនឯងត្រូវបានប្រជាពលរដ្ឋ​ជួយលើកម៉ូតូឡើងជិះបង្ហោះឌឺជ្រុលទៅបុករថយន្តបន្តទៀត

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់ផឹកស្រាបៀរ ស្រវឹងបើកម៉ូតូលឿនដួលតែម្នាក់ឯងរងរបួសស្រាល ត្រូវបានប្រជាពលរដ្ឋ​នាំគ្នាជួយ លើកឡើងឲ្យបន្តដំណើរទៅមុខទៀត តែយុវជននោះមិនអរគុណគេ ជិះម៉ូតូរោទ៍សំឡេងឌឺគេទៀតថែមទាំងជិះបង្ហោះជ្រុលទៅបុក និងរថយន្ត Lexus NXT200 ដែលឈប់រង់ចាំភ្លើងស្តុបបណ្តាលឲ្យរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១១យប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នៅចំណុចស្តុបក្តាន់ពីរផ្លូវសហព័ន្ធរុស្សី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាយុវជនទំនើងរូបនោះមានឈ្មោះ បញ្ញា អាយុ ២៣ឆ្នាំ មុខរបរកូនជាងកាត់កញ្ចក់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក suzuki nex ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-2988 និងបាននិយាយថា រូបគេហូបស្រាបៀរអស់ ៦កំប៉ុង។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ឲ្យដឹងថា មុនកើតហេតុគេបានឃើញយុវជនរូបនេះបើកម៉ូតូយ៉ាងលឿន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់កន្លែងកើតហេតុ ក៏ដួលតែម្នាក់ឯងរងរបួសស្រាល ភ្លាមនោះប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្បែរនោះនាំគ្នាជួយលើកម៉ូតូយុវជនរូបនេះឲ្យបន្តដំណើរទៅមុខបន្តទៀត តែយុវជននោះមិនអរគុណពួកគាត់ទេ ថែមទាំងជិះរោទ៍បញ្ឈឺពួកគាត់ទៀត មិនអស់ចិត្តក៏ជិះបង្ហោះឌឺពួកគាត់ក៏ជ្រុលទៅបុករថយន្ត LexusNXT200 ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ចំណែកអ្នកបើកបររងរបួសរលាត់ដៃជើង។

បន្ទាប់ពីកើតហេតុម្ចាស់រថយន្តបានទាមទារសំណងពីយុវជនរូបនេះឲ្យជួសជុលរថយន្តគាត់ឡើងវិញ តែដោយសារយុវជននោះស្រវឹង និងមិនមានប្រាក់ជាប់ខ្លួនផងនោះ គាត់ក៏មិនចង់វែងឆ្ងាយក៏យករថយន្តទៅជួសជុលដោយខ្លួនឯង និងប្រគល់យុវជនទំនើងនោះឲ្យសមត្ថកិច្ចអប់រំបន្ត៕ជ្រោយពេជ្រ

...

    

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print