តារាសម្តែង គីម សានុ ប្រតិកម្មនិងដាក់ពាក្យប្តឹងក្រោយមានករណីយករូបថតលោកប្រើគណនីក្លែងក្លាយទៅបោកលុយនារីរងគ្រោះមួយចំនួន

ចែករំលែក៖

 ​ភ្នំពេញ៖ មានការភ្ញាក់ផ្អើលខ្លាំងសម្រាប់អ្នកគាំទ្រតារាសម្តែងលោក គីម សានុ ក្រោយពីលោកបញ្ចេញប្រតិកម្មទៅនឹងករណីនៃការប្រើប្រាស់រូបថតលោកយកទៅបង្កើតគណនីហ្វេសប៊ុកក្លែងក្លាយហើយយកទៅបោកប្រាស់ប្រាក់នារីមួយចំនួនជាបន្តបន្ទាប់។

លោក លន់ គីមហេង ហៅគីម សានុ បានបញ្ចេញសារប្រតិកម្មមួយចំនួនទៅលើករណីនៃការផ្សព្វផ្សាយនេះផងដែរដែលបានចាត់ទុកថាជារឿងដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសលោក និងក្រុមគ្រួសារ។ លោកថាពេលនេះលោកនិងនារីរងគ្រោះបានរួមគ្នាក្នុងការដាក់ពាក្យបណ្តឹងទៅកាន់មន្ត្រីសមត្ថកិច្ចនៃក្រសួងមហាផ្ទៃដើម្បីវែកមុខរកជនឆបោកខាងលើមកផ្តន្ទាទោសតាមច្បាប់។ លោកបញ្ជាក់ដែរថា នេះក៏មិនមែនជាករណីលើកទី១ទេដែលមានជនមួយចំនួនបានប្រើប្រាស់រូបលោកដើម្បីបោកប្រាស់ប្រាក់ពីអ្នកដ៏ទៃដែលលោកយល់ថាជាការប៉ះពាល់ខ្លាំងដល់កិត្តិយស ព្រោះតែទាំងអ្នកដែលស្គាល់និងមិនស្គាល់ជាច្រើនអាចនឹងយល់ច្រឡំថាលោកគឺជាជនបោកប្រាស់មែន។ គីម សានុ បានបញ្ជាក់ថា លោកពិតជាមានការភ្ញាក់ផ្អើលដែលករណីនៃការប្រើប្រាស់រូបថតរបស់លោកដើម្បីបោកប្រាស់ជនរងគ្រោះ គឺក្រោយពីនារីរងគ្រោះបានបង្ហោះរូបថតនិងសារមួយចំនួនរហូតបណ្តាញសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយអំពីករណីនេះ។ករណីនេះយករូបថតលោកភ្ជាប់ដោយឈ្មោះលើហ្វេសប៊ុក ឆាយ គីមហេងទៅបោកឲ្យនាងរីម្នាក់អស់ប្រាក់ប្រមាណ២៤០០ដុល្លារដោយគណនីយនេះបានបញ្ជាក់ទៅនារីឈ្មោះលើហ្វេសប៊ុក ម្នាក់  ថាខ្លួនត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធនឹងករណីដឹកឈើ ហើយសមត្ថកិច្ចទាប្រាក់៥ពាន់ដុល្លារជាថ្នូនឹងការដោះលែងខណៈគណនីយក្លែងក្លាយនោះថាខ្លួនមានប្រាក់ជាប់ខ្លួនត្រឹម៣ពាន់ដុល្លារ ទើបនាងបានវេប្រាក់ទៅកាន់ជនឆបោកនោះតាមរយៈលេខទូរស័ព្ទ090505655ទោះជាយ៉ាងណាមុនពេលនៃការចាញ់បោកប្រាស់ប្រាក់ទៅជនឆបោកខាងលើនារីរងគ្រោះ និងគណនីក្លែងក្លាយនេះធ្លាប់បានទំនាក់ទំនងគ្នាតាមហ្វេសប៊ុកជាយូរមកហើយផងដែរ។

លោកក៏ស្នើមហាជនមានការប្រុងប្រយ័ត្នចំពោះករណីនៃការបោកប្រាស់តាមរូបភាពនានា ព្រោះតែជនល្មើសបានព្យាយាមស្វែងរកវិធីជាច្រើនដើម្បីឲ្យជនរងគ្រោះទុកចិត្ត និងផ្ញើប្រាក់ ឬធនធានផ្សេងៗដែលនាំឲ្យពួកគាត់ខាតបង់ទាំងធនធាន និងកិត្តិយស  និងគួរស្វែងយល់ពិនិត្យឲ្យបានល្អិតល្អន់ថា តើគួរប្រគល់របស់ទ្រព្យធនឲ្យគេទាំងមិនដែលស្គាល់គ្នាច្បាស់ដែរឬក៏អត់។ ជាមួយគ្នានេះដែរលោកក៏ស្នើសុំឲ្យមហាជនដែលធ្លាប់បានឃើញការផ្សព្វផ្សាយកន្លងមកជ្រាបដែរថាលោកមានគណនីយហ្វេសប៊ុកតែមួយប៉ុណ្ណោះគឺឈ្មោះ Lun Kim Heng  និងស្នើសុំឲ្យបណ្តាញសារព័ត៌មានបញ្ចប់ការប្រើប្រាស់រូបលោកផ្សព្វផ្សាយថាជាជនឆបោកបន្តទៀត ហើយលោករំពឺងថាច្បាប់នឹងរកយុត្តិធម៌សម្រាប់លោកនិងនារីរងគ្រោះ៕

        

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print